ទាន​ធំ​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ត្រឹមតែ​បី​ប៉ុណ្ណោះ


បណ្តា​ទាន​ទាំងអស់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ច្រើន​ជា​អនេក តែបើ​និយាយ​ដោយ​សង្ខេប​មាន​ត្រឹមតែ​បី​យ៉ាង​ប៉ុណ្ណោះ​គឺ​៖

១-​អាមិសទាន បាន​ដល់​ការ​បរិច្ចាគ​ទាន​ដូច​ជា ប្រគេន​ចង្ហាន់ បាយ​ទឹក នំចំណី ស្បង់​ស្បៃ​ត្រៃចីវរ បរិក្ខារ​ផ្សេង​ៗ ឬ​ក៏​ជួយ​ឧបត្ថម្ភ កសាង​កុដិ សាលា ព្រះ​វិហារ ចែក​អំណោយ ដល់​ជន​ក្រីក្រ លោកយាយ​លោកតា ក្មេង​អនាថា​ជាដើម ។

២-​ធម្មទាន ការ​ឱ្យ​ធម៌​ជា​ទាន​បាន​ដល់​ការ​បង្ហាត់បង្រៀន ទូន្មាន ប្រៀនប្រដៅ​ឱ្យ​អ្នក​ដទៃ​បាន​ល្អ បាន​ចំណេះ​ចេះ​ដឹង បាន​ប្រយោជន៍ បាន​សេចក្តីសុខ នេះ​ហៅ​ថាឱ្យ​ធម៌​ជា​ទាន សូ​ម្បី​ការ​ជាវគម្ពីរ​ដីកា​តម្កល់​ជា​អំណោយ​ក៏​ឈ្មោះ​ថា​ធ្វើបុណ្យ​ធម្មទាន​ដែរ ។

៣-​អភ័យ​ទាន ការ​មិន​ឱ្យ​សត្វ​ទាំងអស់ ទាំង​មនុស្ស​និង​សត្វ​តិរច្ឆាន​ភ័យ​តក់​ស្លត់ បាក់ស្បាត​ជាដើម ឈ្មោះ​ថា​ការ​ឱ្យ​អភ័យ ។

ទាន​ទាំង​បី​ខាងលើ​នេះ​ជា​ទាន​ដ៏​វិសេសវិសាល ដែល​សាមញ្ញ​ជន​ទូទៅ​អាច​ធើ្វ​បាន​ទៅ​តាម​ទឹកចិត្ត និង​ទ្រព្យធន​ដែល​ខ្លួន​មាន​លទ្ធភាព ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ