ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១​មេ​ធំ​លាយឡំ​ផ្គរ​ រន្ទះ និង​ផ្លេក​បន្ទោរ​​យ៉ាង​ខ្លាំង​នៅ​ស្រុក​ព្រៃ​នប់​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ អាកាសធាតុ​នៅ​តំបន់​ស្រុក​ព្រៃ​នប់ ចាប់ពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​31 ខែ​កក្កដា ឆ្នាំ​2020 នេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ផ្លេកបន្ទោរ តែ​យ៉ាង​ណា​ក៏​ដោយ…

ស្រុក​ព្រៃ​នប់ ៖ អាកាសធាតុ​នៅ​តំបន់​ស្រុក​ព្រៃ​នប់ ចាប់ពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​31 ខែ​កក្កដា ឆ្នាំ​2020 នេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ផ្លេកបន្ទោរ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ និង​អាយុជីវិត​មនុស្ស ព្រមទាំង​ជីវិត​សត្វ​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ បាន​ស្នើ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ជួយ​ពិនិត្យ និង​មាន​វិធានការ​កែសម្រួល​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ មុខ​លំនៅ​ឋាន​របស់​ពួក​គាត់​ផង​។ ព្រោះថា ស្រប​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ចំណុច​នេះ​បង្ក​ឱ្យ​មានទឹក​ជន់​លេច​ពី​ទី​ខ្ពស់​ហូរ​កាត់​ផ្លូវជាតិ ចូល​មក​ដល់​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ ។

ជាក់ស្ដែង ដូច​ជា​ភ្លៀង​មួយ​មេ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ទឹកបាន​ហូរ​លើ​ផ្លូវជាតិ ដោយ​មិន​មាន​កន្លែង​ហូរ ព្រោះ​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹក​នេះ ត្រូវ​បាន​រួម​តូច​ដោយសារ​តែ​ការ​ចាក់​ដី ។

ពលរដ្ឋ​ស​ង្ឈឹ​ម​ថា ខាង​អាជ្ញាធរ​ខាង​ជំនាញ នឹង​ចុះ​ពិនិត្យ ព្រមទាំង​មាន​វិធាន​ការណ៍​កែសម្រួល ដោយ​អនុគ្រោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ