ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​បាត់​មុខ មាស សាលី ទៅ​ណា ? តាម​ពិត​មក​ផ្អែមល្ហែម​ជាមួយនឹង​គូស្នេហ៍​យ៉ាង​រំភើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ លោក មាស សាលី ហាក់​ធ្វើ​អោយ​មហាជន​ស្ទើរតែ​ភ្លេចមុខ​បាត់​ទៅ​ហើយ​នោះ បន្ទាប់​ពី​រូប​លោក​លែង​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​សម្រាប់​អ្នកគាំទ្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ ។ តារាចម្រៀង​ប្រុស​ដែល​ល្បី​កប់​នឹង​បទ​ដែល​ផ្ទុះ​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ លោក មាស សាលី ហាក់​ធ្វើ​អោយ​មហាជន​ស្ទើរតែ​ភ្លេចមុខ​បាត់​ទៅ​ហើយ​នោះ បន្ទាប់​ពី​រូប​លោក​លែង​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​សម្រាប់​អ្នកគាំទ្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នោះ ។

តារាចម្រៀង​ប្រុស​ដែល​ល្បី​កប់​នឹង​បទ​ដែល​ផ្ទុះ​ខ្លាំង «​រំ​ចង់​ប្រែ​ពណ៌​» និង​បទ «​អង្គរក្ស​បេះដូង​» ដែល​កំពុង​ធ្វើ​ឲ្យ​សាធារណជន និង​អ្នកគាំទ្រ ចង់​ដឹង​ចង់​លឺ​ថា តារាចម្រៀង​ប្រុស​រូប​នេះ​បាត់​មុខ​ទៅ​ណា​លែង​មាន​វត្ត​មាននៅ​ក្នុង​សិល្បៈ ស្រាប់តែ​ថ្មី​ៗ​នេះ​តារាចម្រៀង​ប្រុស​រូប​នេះ បាន​បង្ហើប​ប្រាប់​មហាជន​អោយ​បានដឹង​ថា ខ្លួន​កំពុង​តែ​មាន​សេចក្តី​ជាមួយនឹង​គូស្នេហ៍ នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។

ដោយនៅ​ក្នុង​នោះ​រូប​លោក​បាន​បង្ហាញមុខ​គូ​សេ្ន​ហ៏​យ៉ាង​ស្រស់​ស្អាត និង​ស្រស់​សោភា តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​គូស្នេហ៍​របស់​លោក គឺជា​អណិកជន​របស់​អា​មេ​រិ​ក​ម្នាក់​កំពុង​រស់នៅ​ក្នុង​ទឹកដី​មួយ​នេះ​ផង​ដែរ បើ​ទោះបីជា​យ៉ាងណា​រូប​លោក​មិន​ទាន់​បាន​ប្រាប់​មហាជន​អោយ​បានដឹង​ថា រូប​លោក​បាន​រៀប​ការ​នៅឡើយ​នោះ​ទេ ប៉ុន្តែ​បើ​មើល​តាម​រយៈ​រូបភាព​រូប​លោក​ពិតជា​មាន​ស្និត​ស្នាល និង​ផ្អែមល្ហែម​ជា​ខ្លាំង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក មាស សាលី មិន​ទាន់​បាន​ប្រាប់​មហាជន និង​អ្នកគាំទ្រ​អោយ​បានដឹង​នៅឡើយ​នោះ​ទេ​ថា រូប​លោក​អាច​នឹង​ឈប់​រស់នៅ​ប្រទេស​កម្ពុជា ឫ​មួយ​យ៉ាងណា ពីព្រោះ​តែ​រូប​លោក​មាន​គូស្នេហ៍​រស់នៅ​ក្នុង​អា​មេ​រិ​ក ហើយ​រូប​លោក​ក៏​ឧស្សាហ៍​ធ្វើ​ដំណើរ​ទៅ​ច្រៀង​នៅ​ក្នុង​ទឹកដី​មួយ​នេះ​ផង​ដែរ ៕

កែសម្រួលដោយ