ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាយឡែនឌ័រមួយគ្រឿង​បើក​បុក​រះ​ចូល​​ផ្ទះ​គេ​​ឡើង​ញាក់​សាច់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ បាន​បើករថយន្ត​ហា​យ​ឡែនឌ័រ​មួយ​គ្រឿង​រេ​ចង្កូត​ទៅ​បុក​រះ​ផ្ទះ​​​ប្រជាពលរដ្ឋ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ និង​ធ្វើ​អោយ​អ្នក​បើករថយន្ត រង​របួសធ្ងន់​ទៀតផង​។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០​ កក្កដា…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ បាន​បើករថយន្ត​ហា​យ​ឡែនឌ័រ​មួយ​គ្រឿង​រេ​ចង្កូត​ទៅ​បុក​រះ​ផ្ទះ​​​ប្រជាពលរដ្ឋ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ និង​ធ្វើ​អោយ​អ្នក​បើករថយន្ត រង​របួសធ្ងន់​ទៀតផង​។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០​ កក្កដា ឆ្នាំ​២០២០ ក្នុង​បុរី​ពិភព​ថ្មី គំរោង​១ ផ្ទះ​លេខ​០១A ផ្ទះ​លេខ​៣៦ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ប្រភពឱ្យ​ដឹងថា រថយន្ត​បង្កពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-5748 បើក​បរ ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។ តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ បាន​ឡើង​បើករថយន្ត​ចេញពីផ្ទះ​គាត់​នៅ​ម្តុំ​បុរី​ខាងលើ តាម​ផ្លូវ​លេខ ០១A​ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង ដោយ​សង្ស័យ​ថា​ អ្នកបើកបរ​ស្រវឹង​ផង​នោះ ទើប​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ឡើង​ចិញ្ចើម​ផ្លូវ ជ្រុល​ទៅ​បុក​រះ​របង​របស់​ផ្ទះ​លេខ​១៩​បណ្តាល​អោយ​បាក់​របង​ដែក​រេល​អស់​២​ផ្ទាំង ពេល​នោះ ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ​ក៏​បន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ម្តង​​ជ្រុល​ទៅ​បុក​ម៉ូតូ​ឆា​លី​មួយ​គ្រឿ​ងដែល​ចត​មុខ​ផ្ទះ លេខ​៣៥ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ​ហើយ​រថយន្ត​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ ក៏​បន្ត​ទៅ​បុក​ផ្ទុប​ផ្ទះ​លេខ​៣៦​ដែល ​ម្ចាស់​ចាក់សោ​ចោល​រង​ការ​ខូចខាត​ផ្ទះ​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ កល់​ជាប់​ទៅ​មុខ​លែង​រួច។

ប្រភពឱ្យ​ដឹងទៀតថា​ ហេតុការណ៍​នេះ​ធ្វើ​អោយ​អ្នក​បើករថយន្ត រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ក្នុង​ហេតុ​ការណ៍​នេះ​ដែល សំណាងល្អ​ គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដទៃ​ទៀត​។ ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុពិនិត្យ​​មើល​​និង​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍ អោយ​ចុះ​ទៅ​ធ្វើការ​វាស់វែង​ផង​ដែរ ស្រាប់តែ​មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​ចេញ​មុខ​មក​សម្របសម្រួល ​ដោយ​សុខចិត្ត​ទុក​រថយន្ត​បង្ក​នៅផ្ទះ​កើតហេតុ​ទាំង​៣​ល្វែង រង់​ចាំ​ម្ចាស់ផ្ទះ​មក​ដល់​ពួក​គាត់​និង​ដោះស្រាយ​គ្នា​សង​សំណង​ដែរ​ខូចខាត​ខាត ដោយ​មិន​អោយ​សមត្ថកិច្ច​ចូលរួម​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ