ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត សម្រេចចិត្ត​លែង​ដេញថ្លៃ​យក​ក្លិប Newcastle

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​ដ៏​យូរ សម្រាប់​ក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គាំទ្រ​ដោយ​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ក្នុង​ការ​ដេញថ្លៃ​ទិញ​យក​ក្លិប Newcastle…

ប្រទេស​អង់គ្លេស ៖ បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​ដ៏​យូរ សម្រាប់​ក្រុមហ៊ុន​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គាំទ្រ​ដោយ​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ក្នុង​ការ​ដេញថ្លៃ​ទិញ​យក​ក្លិប Newcastle United ដែល​មាន​តម្លៃ​ប្រមាណ ២៥០​លាន​ផោន​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បាន​ទទួល​រង​បរាជ័យ​ហើយ​។

យោង​តាម​ការ​ចេញផ្សាយ​ពី Sky Sport កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យ​ដឹង​ថា ផលវិបាក​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ និង​ដំណើរការ​យឺតយ៉ាវ​ក្នុង​ការ​រត់​ឯកសារ គឺជា​ហេតុផល​នាំ​ឱ្យ​ទទួល​បរាជ័យ​ក្នុង​ដំណើរការ​ដេញថ្លៃ​នេះ​។

ប៉ុន្តែ​នៅ​ពីក្រោយ​ការ​និយាយ​ជា​ផ្លូវការ​បាន​បង្ហើប​ថា ការ​សំរេចចិត្ត​ដើរ​ចេញពី​ការ​ដេញថ្លៃ​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស និង​សម្ពាធ​ជា​ច្រើន​បាន​កើតឡើង​នៅ​ប្រទេស​អង់គ្លេស ពី​សំណាក់​អង្គការ​លើកលែងទោស​អន្តរជាតិ​, អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួម​ជាមួយ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​គូ​ដណ្តឹង​របស់​អ្នកកាសែត​លោក Jamal Khashoggi ដែល​ត្រូវ​បាន​សម្លាប់ និង​ជា​ពិសេស​ពី​ដៃគូ​ផ្សាយ​ផ្ទាល់​របស់​ពួក​គេ​គឺ beIN Sports​។

មូលហេតុ​ទាំងនេះ បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ដែល​ដំបូង​ឡើយ​ចង់បាន​ក្លិប Manchester United បាន​សម្រេច​ចិត្តដក​ការ​ចាប់អារម្មណ៍​ចង់បាន​ក្លិប Newcastle ដែល​កំពុង​ឈរជើង​ក្នុង​ក្រប​ខណ្ឌ Premier League ៕