ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​ទាំង​៨​ជាស​ត្រូវ​ដល់​សុជីវធម៌

3 ឆ្នាំ មុន

ការ​សង្រួម​វៀរចាក​ការ​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អាក្រក់​ទាំង​៨​ដែល​កើត​តាម​ផ្លូវ​កាយ​និង​វាចា​ជា​ភារៈ​របស់​សាមញ្ញ​ជន​គ្រប់​រូប​គួរ​លះបង់​ឱ្យ​បាន ដើម្បី​សីលធម៌ និង​សុជីវធម៌​នៃ​ជីវិត​រស់នៅ ។ ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​កាយ​ដែល​គួរ​វៀរចាក​នោះ​មាន​៤​យ៉ាង​គឺ កិរិយា​សម្លាប់សត្វ​មានជីវិត​១ ការ​លួច ឆក់ ប្លន់ បន្លំ…

ការ​សង្រួម​វៀរចាក​ការ​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អាក្រក់​ទាំង​៨​ដែល​កើត​តាម​ផ្លូវ​កាយ​និង​វាចា​ជា​ភារៈ​របស់​សាមញ្ញ​ជន​គ្រប់​រូប​គួរ​លះបង់​ឱ្យ​បាន ដើម្បី​សីលធម៌ និង​សុជីវធម៌​នៃ​ជីវិត​រស់នៅ ។

ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​កាយ​ដែល​គួរ​វៀរចាក​នោះ​មាន​៤​យ៉ាង​គឺ កិរិយា​សម្លាប់សត្វ​មានជីវិត​១ ការ​លួច ឆក់ ប្លន់ បន្លំ កិបកេង ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​១ កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កា​ម មានការ​ផិតក្បត់ សហាយស្មន់ លួចលាក់ ឬ​ល្បួងលួងលោម ចាប់បង្ខំ​ប្រពន្ធ​កូន​អ្នក​ដទៃ​១ ការ​សេព​នូវ​គ្រឿង​ស្រវឹង គ្រឿងញៀន​១ ។

ទ​ង្វើ​អាក្រក់​តាម​ផ្លូវ​វាចា​ដែល​គួរ​វៀរចាក​នោះ​មាន​៤​គឺ ការ​និយាយ​កុហក់ ភូតភរ ឆបោ​ក មួលបង្កាច់ បង្ខូច​បញ្ឆោត​បោកប្រាស់​អ្នក​ដទៃ​១ ការ​និយាយ​ពាក្យ​ញុះញង់ បំបែកបំបា​ក់​នាំ​ឱ្យ​អ្នក​ដទៃ​ឈ្លោះ​ទាស់ទែង​បាក់បែក​ប្រេះឆា​គ្នា​១ ការ​និយាយ​ពាក្យ​អាក្រក់ អាស​គ្រា​ម មិន​ពីរោះ គំរោះគំរើយ ទ្រគោះបោះបោក ត្រ​មាំ​ង​ត្រ​មោក ជេរប្រទេច​ផ្ដាសា ប្រមាទ​មើលងាយ រិះគន់​អ្នក​ដទៃ​១ និង​ការ​និយាយ​រោយរាយ​ឥតប្រយោជន៍​១ ។

កាលបើ​យើង​មិន​ប្រព្រឹត្ត​ធ្វើ​ទាំង​តាម​ផ្លូវ​កាយ និង​វាចា​ឱ្យ​បាន​គ្រប់​ទាំង​៨​ចំណុច​នេះ ឈ្មោះ​ថា​យើង​មាន​សីលធម៌​ល្អ​ត្រឹមត្រូវ ថែម​ទាំង​បាន​កុសលផល​បុណ្យ​ច្រើន​ជា​អនេក​ទៀត​ផង​ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ