ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ស្វី​ស ចាប់ផ្តើម​នីតិវិធី​ផ្លូវច្បាប់​ប្រឆាំង​ប្រធាន FIFA

3 ឆ្នាំ មុន

ប្រទេស​ស្វី​ស ៖ តុលាការប្រទេស​ស្វី​ស បាន​ចាប់ផ្តើម​នីតិវិធី​ផ្លូវច្បាប់​ប្រឆាំង​នឹងលោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ទាក់ទង​ទៅ​នឹង​ការ​ប្រជុំ​មួយ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​លោក…

ប្រទេស​ស្វី​ស ៖ តុលាការប្រទេស​ស្វី​ស បាន​ចាប់ផ្តើម​នីតិវិធី​ផ្លូវច្បាប់​ប្រឆាំង​នឹងលោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ទាក់ទង​ទៅ​នឹង​ការ​ប្រជុំ​មួយ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​លោក បាន​ធ្វើ​ឡើងជា​សម្ងាត់​ជាមួយ​អគ្គមេធាវី​សញ្ជាតិ​ស្វី​សលោក Michael Lauber​។

លោក Gianni Infantino

សូម​បញ្ជាក់​ថា​លោក Michael Lauber​ កាលពី​ស​ប្តា​ហ៍​មុន ​បាន​ស្នើ​សុំ​លាលែង​ពី​តំណែង។ បន្ទាប់​ពី​តុលាការ​បានចោទប្រកាន់​ថា លោក​បាន​បិទ​បាំង​ការ​ប្រជុំសម្ងាត់ និង​ភូត​កុហក​អ្នកត្រួតពិនិត្យ អំឡុង​ពេល​នៃ​ការ​ស៊ើបអង្កេត​មួយ​លើ​ការិយាល័យ​របស់​លោក ទាក់​ទង់នឹង​អំពើ​ពុក​រលួយ​​ជាមួយ​ស្ថាប័ន FIFA​។ ហើយ​គិត​មក​ទល់​ពេល​នេះ អ្នក​ទាំង​ពីរ​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​របស់​រដ្ឋ​អាជ្ញា​ស្វី​ស​។

លោក Michael Lauber​

FIFA បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា​លោក Infantino រួម​ជាមួយ​គណៈ​អភិបាល​របស់​លោក នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ជាមួយ​ការ​ស៊ើបអង្កេត​នេះ ។ ហើយ​លោក​ប្រកាន់ខ្ជាប់​ថា ដើម្បី​ជួប​ជាមួយ​អគ្គមេធាវី Lauber គឺ​មាន​ភាព​ត្រឹមត្រូវ និង​មិន​មានការ​រំលោភ​បំពាន​លើផ្លូវ​ច្បាប់​អ្វី​ទាំងអស់​។

ការ​ស៊ើបអង្កេត​នេះ កើតឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​ពិសេស Stefan Keller ត្រូវ​បាន​តែងតាំង​កាលពី​ខែមិថុនា ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​​បុរស​ពីរ​នាក់ រួម​ជាមួយ​អ្នក​ដទៃ​ទៀត​។

អាជ្ញាធរ​ត្រួតពិនិត្យ​ការិយាល័យ​មេធាវី (OAG) បាន​និយាយ​ថា ពួកគេបាន​រក​ឃើញ​ការ​ចង្អុលបង្ហាញ ​អំពី​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាក់ទង នឹង​ការ​ប្រជុំ​សម្ងាត់​របស់​ពួក​គេ​រួម​មាន ការ​រំលោភ​បំពាន​លើ​ការិយាល័យ​សាធារណៈ​, ការ​បំពាន​ការ​សំងាត់​ជា​ផ្លូវការ​, ការ​ជួយ​ជនល្មើស និង​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​អស់ទាំង​នេះ​៕ (ដកស្រង់​ចេញពី BBC)