ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City យក​បាន​ខ្សែការពារ​ម្នាក់​ពី​ក្រុម​កាត់​ចោល​ពី Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport បានឱ្យ​ដឹង​ថា ក្លិប​ត្រូវ​កាត់​ចោល​ពី Premier League រដូវ​កាល​នេះ…

ប្រទេស​អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport បានឱ្យ​ដឹង​ថា ក្លិប​ត្រូវ​កាត់​ចោល​ពី Premier League រដូវ​កាល​នេះ FC Bournemouth បាន​យល់ព្រម​ទទួលយក​សំណើ​ការ​ដេញថ្លៃ​ចំនួន ៤១​លាន​ផោន​ពី​ក្រុម Manchester City សម្រាប់​ខ្សែការពារ Nathan Aké របស់​ខ្លួន​។

សូម​រំលឹក​ថា ខ្សែការពារ​ជម្រើសជាតិ​ហូ​ឡង់​វ័យ ២៥​ឆ្នាំ​បាន​ផ្លាស់​ពី​ក្លិប Chelsea មក​ចូលរួម​ជាមួយ​ក្លិប Bournemouth កាលពី​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​កំណត់​ត្រា​របស់​ក្លិប ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១២១​លើក​ស៊ុត​បញ្ចូល​ទី ១១​គ្រាប់​គ្រប់​កម្ម​វី​ធី​សម្រាប់​ក្រុម Bournemouth​។

អ្នកចាត់ការ​ទូទៅ Man City លោក Pep Guardiola បាន​កំណត់​គោលដៅ​ថា យ៉ាង​ហោច​ណាស់​ក្រុម​លោក​ត្រូវការ​ខ្សែការពារ​កណ្តាល​ម្នាក់​ទៀត ដើម្បី​ជួយ​ក្រុម​សម្រាប់​នៅ​រដូវ​កាល​ក្រោយ ហើយ Aké គឺជា​គោលដៅ​មួយ​រយៈ​កន្លង​មក​របស់​លោក​។

រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ការ​បញ្ជាក់​ណាមួយ​ជុំវិញ​កុងត្រា និង​ថ្លៃ​នឿយហត់​សម្រាប់ Aké ពេល​មក​ដល់​ក្រុម Man City នៅឡើយ​ទេ​។ ​ក្លិប​នឹង​ត្រូវ​បន្ត​ការ​ពិភាក្សា​ជាមួយ​សាមីខ្លួន ហើយ​គេ​ជឿ​ថា​ការ​ប្រកាស​ជា​ផ្លូវការ នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​៕