ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្មិមានះ​ទាំង​បី​ជា​លក្ខណៈ​សម្គាល់​មនុស្ស​អាក្រក់

3 ឆ្នាំ មុន

តើ​ខ្លួន​អ្នកមាន​ចំណុច​ទាំង​បី​យ៉ាងនេះ​ទេ ? ប្រសិនបើ​ខ្លួន​អ្នកមាន​នូវ​ចំណុច​ណាមួយ​ក្នុ​ង​​ចំណោម​ចំណុច​ទាំង​បី​នេះ ខ្លួន​អ្នក​នឹង​ត្រូវ​បាន​អ្នកប្រាជ្ញ​ចាត់​ទុក​ថា​ជា​បុគ្គល​អាក្រ​ក់​រួច​ទៅ​ហើយ ។ ខាងក្រោម​នេះ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​មនុស្ស​អាក្រក់ ត្រូវ​មើល​ពី​ទ​ង្វើ​របស់​គេ​ជាក់ស្តែង​ទាំង​បី​ចំណុច​ដូច​តទៅ​គឺ​៖ ១-​ការ​គិត​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ ២-​ការ​ខឹង​ក្រោធ…

តើ​ខ្លួន​អ្នកមាន​ចំណុច​ទាំង​បី​យ៉ាងនេះ​ទេ ? ប្រសិនបើ​ខ្លួន​អ្នកមាន​នូវ​ចំណុច​ណាមួយ​ក្នុ​ង​​ចំណោម​ចំណុច​ទាំង​បី​នេះ ខ្លួន​អ្នក​នឹង​ត្រូវ​បាន​អ្នកប្រាជ្ញ​ចាត់​ទុក​ថា​ជា​បុគ្គល​អាក្រ​ក់​រួច​ទៅ​ហើយ ។ ខាងក្រោម​នេះ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​មនុស្ស​អាក្រក់ ត្រូវ​មើល​ពី​ទ​ង្វើ​របស់​គេ​ជាក់ស្តែង​ទាំង​បី​ចំណុច​ដូច​តទៅ​គឺ​៖

១-​ការ​គិត​សម្លឹង​រំពៃ​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

២-​ការ​ខឹង​ក្រោធ ច្រណែនឈ្នានីស ចងចិត្ត​គំនុំគុំកួន ចងអាឃាត ព្យាបាទ​អ្នក​ដទៃ ។

៣-​ការ​យល់​ខុស​ចាក​ហេតុផល​ពិត​ជាក់ស្ដែង​ដូច​យល់​ថា ឪពុក​ម្ដាយ​មិន​មានគុណ​, គ្មាន​បុណ្យ​, គ្មាន​បាប​, គ្មាន​ជាតិ​មុខ​, គ្មាន​ជាតិ​ក្រោយ​ជាដើម ។

បុគ្គល​ណា​ប្រព្រឹត្ត​ព្រម​ដោយ​គំនិត​អស្មិមានះ​ទាំង​បី​យ៉ាងនេះ​ប្រាកដ​ហើយ ជន​នោះ​ឈ្មោះ​ថា​ជា​បុគ្គល​បាប ឬ​ជា​មនុស្ស​អាក្រក់ មិន​គួរ​នឹង​សេពគប់​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ