ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​តែ​ជា​បន្លា​មួយ​ក្នុង​បេះដូង​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មានការ​និយាយ​ច្រើន​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើការ​ចំណេញ​នយោបាយ​ផង​ដែរ​។ រឿងរ៉ាវ​កើតឡើង​ដោយសារ​តែ​វៀតណាម បាន​បោះ​តង់​នៅ​ក្នុង​តំបន់​ស ហើយ​កម្ពុជា​បាន​ប្រតិកម្ម​ការទូត​ជា បន្តបន្ទាប់​។ លោកស្រី កុយ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មានការ​និយាយ​ច្រើន​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើការ​ចំណេញ​នយោបាយ​ផង​ដែរ​។ រឿងរ៉ាវ​កើតឡើង​ដោយសារ​តែ​វៀតណាម បាន​បោះ​តង់​នៅ​ក្នុង​តំបន់​ស ហើយ​កម្ពុជា​បាន​ប្រតិកម្ម​ការទូត​ជា បន្តបន្ទាប់​។ លោកស្រី កុយ ពិសី អនុប្រធាន​គណៈ​ក​ម្មា​ការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ក៏​ត្រូវ​បាន​អ្នកខ្លះ រិះគន់​ផង​ដែរ​ចំពោះ ការ​អត្ថាធិប្បាយ​របស់​លោកស្រី​លើ​បញ្ហា​ដែល​វៀតណាម​បាន​បោះ​តង់​នេះ​។

ជា​ឆ្លើយ​តប​ចំពោះ ការ​រិះគន់​លោកស្រី​នៅ​លើ​បណ្តាញ​សង្គម ក្នុង​ករណី​ទាហាន​វៀតណាម​បោះ​តង់​ជាង​៤០ តាម​បណ្តោយ​ព្រំដែន ថា​ជា​តូចតាច​នោះ លោកស្រី កុយ ពិសី អនុប្រធាន គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​កម្ពុជា បាន​លើក​ឡើង​ថា អ្នក​រិះគន់​លោកស្រី​ជា​ជន​អគតិ ចេះ​តែ​បំភ្លៃ​រឿង និង​ចេះ​តែ​ញុះញង់​។ លោកស្រី​បាន​បញ្ជាក់​ថា «​មិនមែន​ចេះ​ស្រលាញ់​ជាតិ​អី​តែ​អស់លោក​ឯង​នោះ​ទេ យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ទី​នេះ ប្រឹងប្រែង​ណាស់​ទើប​កសាង​ជាតិ​បាន​ប៉ុណ្ណេះ ជា​មោ​ទ​នៈ​សម្រាប់​កម្ពុជា​ណាស់​ទៅ​ហើយ​។ សូមកុំ​បំផ្លាញ​ជាតិ​ច្រើន​ជាង​នេះ នោះ​អ្នក​នឹង​គ្មាន​វាសនា​ល្អ​ឡើយ​»​។

លោកស្រី កុយ ពិសី បាន​រង​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ សង្គម​មួយ​ចំនួន​ពី​ការ​ដែល​ថា លោកស្រី បាន​លើក​ឡើង​ថា​ករណី​វៀតណាម​បោះ​តង់​តាម បណ្តោយ​ព្រំដែន ជា​រឿង​តូចតាច​។ បើ​តាម​លោកស្រី តាម​ពិត​ការ​រិះគន់​លើ​រូប​គាត់​នោះ គ្រាន់តែ​គេ​ច្បិច​យកសម្តី​មួយ​ផ្នែក​របស់​ស្រី មក​និយាយ មិន​បាន​ស្តាប់​ខ្លឹមសារ​ទាំងអស់​ឡើយ​។ លោកស្រី​បាន​បញ្ជាក់​ថា អ្វី​ដែល​ជា​ជាស​ម្តី​ដើម​គឺ​លោកស្រី​បាន ឆ្លើយ​តប​ចំពោះ​សំណួរ​អ្នកកាសែត ក្នុង​រឿង​នោះ​ថា «​រឿង​នេះ​ខាង​ព្រំដែន ខាង​មហាផ្ទៃ បាន​នឹង​កំពុងធ្វើការ​ងារ​នេះ ហើយ​ៗ​វា​ជា​រឿង ដែល​យើង​អាច​និយាយ​គ្នា​បាន ជា​ទ្វេភាគី មិនមែន​ធំដុំ​ដោះស្រាយ​មិន​ចេញ ហើយ​ចាំបាច់​ទៅ រក​គេ​ជួយ​នោះ​ទេ​។

កម្ពុជា​បាន​ធ្វើការ​តវ៉ា​តាម​រយៈ​ក្រសួងការបរទេស​មួយ​ដង​ជា​ពីរ​ដង ទៅ​វៀតណាម​ហើយ​ៗ​វៀតណាម​ថា អស់ Covid គេ​នឹង​ដក ចេញ​»​។ បើ​តាម​លោកស្រី កន្លែង​ដែល​វៀតណាម​បាន​បោះ​ជាង ៤០​កន្លែង​នោះ គឺ​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន មាន​ន័យ​ថា ទីនោះ​មិនមែន​ជា​ដី​វៀតណាម ហើយ​ក៏​មិន​ទាន់​ជា​ដី​កម្ពុជា​ពេញលេញ​នោះ​ដែរ​។ អនុប្រធាន គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​លើក​ឡើង​ថា «​ប្រទេស​ទាំង​ពីរ​ត្រូវ​ប ន្ត​ការ​ពិភាក្សា​រក​ចំណុច​ឯកភាព​បន្ត​ទៅ​ទៀត​»៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ