ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​លេចមុខ​ជាងគេក្នុង​ការ​ជំរុញ ​ការ​ចាយ​លុយ​រៀល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បរទេស​នៅ​កម្ពុជា ជប៉ុន​ត្រូវ​បាន​គេ​មើល​ថា​ចូលរួម​សកម្ម​ជាងគេ​ក្នុង​ការ​ជំរុញ ការ​ចាយ​លុយ​រៀល​របស់​កម្ពុជា​។ ផ្សារ​ទំនើប​អ៊ី​អន របស់​ប្រទេស​ជប៉ុន នៅ​ភ្នំពេញ​បាន​ប្រកាស​ថា ឈប់​អាប់​ក្រដាសប្រាក់ ១​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បរទេស​នៅ​កម្ពុជា ជប៉ុន​ត្រូវ​បាន​គេ​មើល​ថា​ចូលរួម​សកម្ម​ជាងគេ​ក្នុង​ការ​ជំរុញ ការ​ចាយ​លុយ​រៀល​របស់​កម្ពុជា​។ ផ្សារ​ទំនើប​អ៊ី​អន របស់​ប្រទេស​ជប៉ុន នៅ​ភ្នំពេញ​បាន​ប្រកាស​ថា ឈប់​អាប់​ក្រដាសប្រាក់ ១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ​ឲ្យ​អតិ​ថ​ជន​ខ្លួន​ទៀត​ហើយ ចាប់ពី​ថ្ងៃ​ទី​១ សីហា​នេះ​ទៅ​។ តែ​ខ្លួន​នៅ​តែ​ទទួលយក​ប្រភេទ​ក្រដាសប្រាក់​ខាងលើ​នេះ​ពី​ពលរដ្ឋ​ដដែល​។

មាន​ន័យ​ថា នៅ​ផ្សារ​អ៊ី​អន ពលរដ្ឋ​នៅ​តែ​ចាយ​ក្រដាស ប្រាក់​ដុល្លារ​ប្រភេទ​តូច​នេះ​បាន​ដដែល​។ ផ្សារ​ទំនើប​អ៊ី​អន បាន​ប្រកាស​ថា ចំពោះ​ការ​អាប់​ប្រាក់​ដល់​អតិ​ថ​ជន ខ្លួន​នឹង​ជំនួស​ដោយ​ប្រាក់​រៀល​វិញ​។ លោកស្រី ជា សិរី អគ្គ​នាយិកា​ធនាគារជាតិ គាំទ្រ​ដល់​វិធានការ​របស់​ផ្សារ​ទំនើប​អ៊ី​អន​នេះ​។ ការ​សម្រេចចិត្ត​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​មន្ត្រីជាន់ខ្ពស់ ធនាគារជាតិ​កម្ពុជា​។ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន លោកស្រី ជា សិរី អគ្គ​នាយិការ​បច្ចេកទេស ធនាគារជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា «​ចំពោះ​ការ​ប្រកាស​របស់​ផ្សារ​ទំនើប​អ៊ី​អន គាត់​នៅ​តែ ទទួល​ក្រដាសប្រាក់​ដុល្លារ អា​មេ​រិ​ក​ប្រភេទ​តូច ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​មាន​ក្រដាស ដុល្លារ​ទាំងនេះ​សម្រាប់​អាប់ ក៏​យើង​មិន​អាច​បង្ខំ​គាត់​ឲ្យ​អាប់​នូវ​ក្រដាស​ទាំងនោះ​បាន​ដែរ​។

សំខាន់​គាត់​អាច​អាប់​ក្រដាសប្រាក់​ណា ដែល​គាត់​មាន​។ យើង​ទាំងអស់​គ្នា​គួរ​បន្ត​គាំទ្រ​ការ​ប្រើប្រាស់​រៀល​ឱ្យ​បាន​ទូលំទូលាយ​»​។ អគ្គ​នាយិកា​ធនាគារ ជាតិ​បាន​លើក​ឡើង​ថា ជា​ទូទៅ​ជប៉ុន​គាត់​តែងតែ​គាំទ្រ​ប្រាក់​រៀល តាម​រយៈ ការ​ជួយ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់ ប្រាក់​រៀល​នៅ​កម្ពុជា​តាម​រយៈ អង្គការ JICA ការ​ទទួលយក តែ​ប្រាក់​រៀល​សម្រាប់​ទូទាត់​ទិដ្ឋាការ នៅ​ស្ថានទូត​ជប៉ុន ការ​ចេញ​មុនគេ​ឧបករណ៍​ទូទាត់​តែ​ប្រាក់​រៀល​តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូ​ម្បី​តែ​ការ​ដាក់​តម្លៃ​ជា​ប្រាក់ រៀល​ក្នុង ផ្សារ​ទំនើប​មុនគេ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា​។

យើង​ទាំងអស់​គ្នា​គួរ​បន្ត​គាំទ្រ​ការ​ប្រើប្រាស់​រៀល​ឱ្យ​បាន​ទូលំទូលាយ​។ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​នេះ​ធនាគារជាតិ​កម្ពុជា បាន​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ ស្តី​ពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​។ មានការ​លើក​ឡើង​ថា ការ​ទុក​ឲ្យ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ៗ​នេះ គឺជា​ឧបសគ្គ​មួយ​ក្នុង​ការ​ជំរុញ ការ​ប្រើប្រាស់​ប្រាក់​រៀល​ប៉ុន្តែ ជា​ចុង​ក្រោយ​ប្រមុខ​ដឹកនាំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ក្រដាស​ប្រាស់​ដុល្លារ​តូច​ៗ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ​នៅ​តែ​ចរាចរណ៍​ជា​ធម្មតា ដដែល​។ ជន​ណា​មិន​ចាយវាយ ក្រដាសប្រាក់​នេះ នឹង​ទទួលទោស​តាម​ច្បាប់​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ