ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឲ្យគេឮ ទី​សត្តឃាត​កណ្តាល​ក្រុង​សៀមរាបពុំ​មាន…

9 ឆ្នាំ មុន

ទី​សត្តឃាត​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​មហាជន​រិះគន់​ថា មានការ​ឃុបឃិត និង​មាន​ភាព​ធូរ​លុង ឱ្យ​ក្រុម​ឈ្មួយ​ដឹក​សត្វ​ដែល​មាន​ជំងឺ ចូល​ទី​សត្តឃាត ដើម្បី​កា.ប់​យក​សាច់​ទៅ​លក់​នៅ​តាម​ទីផ្សារ​នានា

ទី​សត្តឃាត​កណ្តាល​ក្រុង​សៀមរាប ត្រូវ​បាន​មហាជន​រិះគន់​ថា មានការ​ឃុបឃិត និង​មាន​ភាព​ធូរ​លុង ឱ្យ​ក្រុម​ឈ្មួយ​ដឹក​សត្វ​ដែល​មាន​ជំងឺ ចូល​ទី​សត្តឃាត ដើម្បី​កាប់​យក​សាច់​ទៅ​លក់​នៅ​តាម​ទីផ្សារ​នានា ។ ទ​ង្វើ​ទាំងនេះ ធ្វើ​ឱ្យ​មហាជន​មានការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង ពី​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គេ ហើយ​បាន​ទទូច​ឱ្យ​ជំនាញ​បសុសត្វ​បង្កើន​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត ចៀសវាង​ការ​ទទួល​លុយ​ក្រោម​តុ​ច្រើន​ពេក​អត់​ហ៊ាន​ចាត់ការ ។

ប្រភព​ព័ត៌មាន​ដែល​បង្ហាញ​រូបភាព​ជាក់ស្តែង នៅ​មុខ​ទី​សត្តឃាត​នៃ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២២ មក​រា ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ខណៈ​ពេល​ដែល​ឈ្មួញ​កំពុង​ដឹក​ក្របី​ងាប់ ព្រមទាំង​មាន​ដំបៅ​ក្នុង​សាច់​ចូល​ទៅ​ក្នុង​ទី​សត្តឃាត ដោយ​ពុំ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​ពេទ្យសត្វ ដែល​ប្រចាំការ​នៅ​ទីនោះ​ទ្បើ​យ ដែល​គេ​ស្គាល់​ថា ក្របី​នេះ​ងាប់​ដោយសារ​កើត​ជំងឺ ។

ជុំវិញ​ករណី​ខាងលើ លោក ព្រុំ វ៉ិ​ច ប្រធាន​ពេទ្យសត្វ​នៃ​ខេត្តសៀមរាប មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ មក​រា នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​ចូល​តែ​គ្មាន​អ្នក​ទទួល ៕