ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​សត្វពាហនៈ ការពារ​ជំងឺ​អុតក្ដាម

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​យុទ្ធនាការ​ចាក់ វ៉ាក់សាំង​គោក្របី​ការពារ​ជំងឺ​អុតក្ដាម​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។ យោង​តាម​របាយការណ៍​លោក ផឹង បូ​រិ​ន្ទ…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​យុទ្ធនាការ​ចាក់ វ៉ាក់សាំង​គោក្របី​ការពារ​ជំងឺ​អុតក្ដាម​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។ យោង​តាម​របាយការណ៍​លោក ផឹង បូ​រិ​ន្ទ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា ខេត្ត​កែប​មានស្រុក​១ និង​ក្រុង​១ មាន​ឃុំ​សង្កាត់​ចំនួន​៥ និង​ភូមិ​ចំនួន​១៨​។ ប៉ុន្តែ​ជា​ការ​ចាំបាច់​ភ្នាក់ងារ​ពេទ្យសត្វ​ប្រចាំ​ភូមិ​ទាំង​១៨​ត្រូវ​បាន​មក​ទទួល​សម្ភារ​បសុព្យាបាល​សត្វ​។

លោក ផឹង បូ​រិ​ន្ទ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា សំណាប និង​សន្ទូង ដែល​មាន​ផ្ទៃដី​ចំនួន​៤៥​ហិ​កតា កំពុង​ទទួល​រង​ផល​ប៉ះពាល់​គ្រោះ​រាំង​ស្ងួត​តែ​មិន​ខូចខាត​ទេ​។ លោក ផឹង បូ​រិ​ន្ទ និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ដោយឡែក​ការ​ចាក់​វ៉ាក់សាំង​ដល់​សត្វពាហនៈ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ភូមិ​ភ្នំ​លាវ មាន​ចំនួន​១០០​ក្បាល ដែល​មាន​មន្ត្រី​ពេទ្យសត្វ​រួម​ទាំង​មន្ត្រី​បសុព្យាបាល​សត្វ មក​ពី​មន្ទីរ​កសិកម្ម​ខេត្ត​។ លោក ផឹង បូ​រិ​ន្ទ និយាយ​ថា ការ​ចាក់​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោក្របី ជូន​ដល់​ប្រជាពលរដ្ឋ​នេះ​ការពារ​ជំងឺ​អុតក្ដាម​។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​ពេទ្យសត្វ​ទាំង​១៨​ភូមិ​មក​ទទួល​សម្ភារ​បសុព្យាបាល​សត្វ ថា​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គោក្របី​ការពារ​ជំងឺ​អុតក្ដាម​កំ​ឲ្យ​មានការ​ឆ្លង ឬ​កើត​បន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ប្រាប់​ក្រុម​ពេទ្យ​មក​ពី​ភូមិ​ចំនួន​១៨​ទូ​ទាំង​ខេត្ត​កែប​ថា មិន​ត្រឹមតែ​ការពារ​ដល់​សត្វ​គោក្របី​ទេ ក្នុង​នោះ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ទៅ​លើ​អនាម័យ​មនុស្ស​ផង​ដែរ ព្រោះ​ជំងឺឆ្លង​កូ​វី​ដ​-១៩ កំពុង​តែ​ឆ្លង​រីក​រាលដាល​ជាស​កល​មិន​ទាន់​រក​ថ្នាំ​បង្ការ​បាន​នៅឡើយ​ទេ​។ ឯកឧត្តម សោម ពិសិដ្ឋ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កាត់​ទាំងអស់​ចូលរួម​សហការ​ជាមួយ​មន្ត្រី​បសុព្យាបាល​សត្វ​យក​គោក្របី​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្ដាម​ឲ្យ​បាន​គ្រប់​គ្នា​៕ ដោយ ៖ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ