ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ មិន​ភ្លេច​យើង​ទេ តែ​បងប្អូន​មួយ​ចំនួន​មិន​ប្រើ​ម៉ាស់​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅឬ​ក៏​ការ​ជួបជុំ​គ្នា​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន នៅ​តែ​មានការ​ចំលង​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ យ៉ាង​ខ្លាំងក្លា​នៅឡើយ​ទេ ហើយ​ប្រទេស​ប្រមាណ​ជា ៤៣ ភាគរយ ដែល​ចំលង​ចូល​ក្នុង​សហ​គម ក្នុង​នោះ​ការ​ចំលង​តាម​បែប​ជា​ក្រុម​ៗ​មាន…

រាជធានី​ភ្នំពេញ ៖ នៅ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន នៅ​តែ​មានការ​ចំលង​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ យ៉ាង​ខ្លាំងក្លា​នៅឡើយ​ទេ ហើយ​ប្រទេស​ប្រមាណ​ជា ៤៣ ភាគរយ ដែល​ចំលង​ចូល​ក្នុង​សហ​គម ក្នុង​នោះ​ការ​ចំលង​តាម​បែប​ជា​ក្រុម​ៗ​មាន ៣៧​ភាគរយ ហើយដោយ​ឡែក​ប្រទេស​ដែល​ឆ្លង​បែប​រាយ​ប៉ាយ តូច​ៗ​ឬ​ក៏​ជា​ករណី​នាំ​ចូល​អីហ្នឹង គឺ​មាន​ប្រមាណ​ជា ១៦​ភាគរយ នៅ​ក្នុង​សាក​លោក ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

យ៉ាងណាមិញ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ក៏​បាន​កត់សម្គាល់​ឃើញ​ថា បងប្អូន​មួយ​ចំនួន​ហាក់​ធ្វេសប្រហែស ដោយ​គាត់​ចេញ​ក្រៅ​ធ្វើ​ដំណើរ​មិន​បាន​ពាក់​ម៉ាស់​ការពារ ឬ​ក៏​មិន​បាន​ពាក់​ម៉ាស់​ការពារ​ពេល​ជួបជុំ​គ្នា​ច្រើន​នៅ​ខាងក្រៅ ដែល​កត្តា​នេះ​ក្រសួង​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បងប្អូន​អាច​ភ្លេច​កូ​វី​ដ​១៩ ដែល​វីរុស​នេះ​មិន​ដែល​ភ្លេច​យើង​ឡើង ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ត​ថា «​នៅ​ក្នុង​ប្រទេស​យើង​ឃើញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ការ​រាតត្បាត​របស់​វីរុស​កូ​វី​ដ​១៩​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ចូលរួម​ខ្លាំង ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការណ៍​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម និង​ការ​យល់​ដឹង​យ៉ាង​ល្អ​ប្រសើរ​ពី​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ ក៏​ដូច​ជា​ការ​ចំលង​នៃ​វី​រ៉ុ​ស​កូ​វី​ដ​១៩​នេះ​។

ទន្ទឹម​នឹង​នេះ​កិច្ច​ការពារ​នៃ​ការ​ចំលង​វីរុស​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​តាម​រយៈ​ការ​ចុះ​បំពេញ​ទស្សនៈកិច្ច​ទៅ​តាម​បណ្តា​រាជធានី ខេត្ត​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ក៏​បាន​បង្ហាញ​ច្បាស់​ដែល​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​សហ​គម​នានា ក៏​បាន​យល់​ដឹង​អំពី​បញ្ហា​នៃ​ការ​ចំលង និ​ិ​ង​វិធាន​ការណ៍​ការពារ​នេះ​ច្រើន​»​។ លោកស្រី បន្ត​ថា «​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា កំណើន​នៃ​ការ​នាំ​ចូល​នៃ​វីរុស​នេះ អ្នក​ផ្ទុក​នៃ​ជំងឺ​នេះ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ករណី​ទាំងនោះ​ជា​ករណី​នាំ​ចូល​មក​ពី​ក្រៅ ហើយ​នៅ​ក្នុង​សហ​គម មិន​មានការ​ចំលង​នូវ​វីរុស​កូ​វី​ដ​១៩ នេះ​ទេ ដូចនេះ​ការ​គិត​បែប​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់​យល់​ឃើញ​ថា ការ​គិត​បែប​នេះ​ជា​ហានិភ័យ​ធំ​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ជា​ពិសេស​វា​ជា​ហានិភ័យ​មួយ​ដែល​បង្ករ​លក្ខណៈ​ឱ្យ​មានការ​ងាយស្រួល​នៃ​ការ​ចំលង​នូវ​ជំងឺ​នេះ ចូល​ទៅ​ក្នុង​សហ​គម​របស់​យើង​ប្រសិនបើ ក៏​ព្រោះថា បើ​គាត់​នៅ​តែ​គិត​បែប​នេះ នឹង​ធ្វើ​ឱ្យ​គាត់​មានការ​ធ្វើ​ប្រហែស ធ្វើ​ឱ្យ​គាត់​មានការ​ភ្លេច អំពី​វិធាន​ការណ៍​នៃ​ការ​ការពារ និង​ភ្លេច​អំពី​បញ្ហា​នៃ​ការ​ចំលង នៃ​ជំងឺ​នេះ​ពី​ប​គ្គល​មួយ​ទៅ​បុគ្គល​មួយ នៅ​ក្នុង​សហ​គម ដែល​វា​ជា​ការ​កង្វះខាត​នៃ​ការ​អនុវត្ត​នូវ​វិធាន​ការណ៍​ការពារ​ខ្លួន​របស់​បងប្អូន​យើង​ដែរ​»​។

លោកស្រី​បា​នប​ន្ថ​ម​ថា «​ហើយ​យើង​ក៏​សង្កេត​ឃើញ​ហើយ​ថា បច្ចុប្បន្ន​នេះ​បងប្អូន​យើង​មួយ​ចំនួន គឺ​គាត់​មិន​មាន​ប្រើប្រាស់​ម៉ាស់​ការពារ​ខ្លួន​គាត់​ទេ នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ឬ​ក៏​មានការ​ជួបជុំ​គ្នា​នៅ​ខាងក្រៅ​ដែល​មាន​គ្នា​ច្រើន​នោះ មិនឃើញ​គាត់​មានការ​ប្រើប្រាស់​ម៉ាស់​ទេ ដូចនេះ​ជា ចំណុច​មួយ ក្នុង​នាម​ក្រសួងសុខាភិបាល ខ្ញុំ​សូម​អំពាវនាវ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​លោក​មេត្តា​បន្ត អនុវត្ត​នូវ​វិធាន​ការណ៍​ការពារ​ខ្លួន​ឱ្យ​បាន​ម៉ត់ចត់​ជាទី​បំផុត ដោយ​យើង​ត្រូវ​គិត​ថា​ជំងឺ​នេះ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ​។

ដោយហេតុ​ថា បច្ចុប្បន្ន​នេះ​មានការ​រក​ឃើញ និង​កំពុង​មានការ​ព្យាបាល នៃ​ការ​នាំ​ចូល​ពី​ក្រៅ​ក៏​ពិតមែន ក៏​ប៉ុន្តែ​នេះ​ជា​សញ្ញា​មួយ​ដែល​មក​ពញ្ញាក់ និង​ប្រាប់​យើង​ហើយ​ថា ជំងឺ​នេះ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​ទេ ។ ដូចនេះ​លិទ្ធ​ភាព​នៃ​ការ​ចំលងជំងឺ​នេះ នៅ​តែ​មាន ហើយ​ការ​ចំលង​នេះ វា​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់ ជា​ពិសេស​នៅ​ពេល​បងប្អូន​យើង​ធ្វើការ​ចល័ត ឬ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នោះ​។ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​នា​ពេល​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិ​ឱ្យ​មានការ​ឈប់​សំរាក​សង​ចូល​ឆ្នាំ ដែល​មាន​រយៈពេល​យូរ ដូចនេះ​អ្នកខ្លះ​នឹង​អាច​ធ្វើ​ដំណើរ​កំសាន្ត ជា​លក្ខណៈ​គ្រួសារ ឬ​ក៏​ជា​ក្រុម​ក្តី​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់ ក៏​ប៉ុន្តែ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទោះបីជា​ជា​បងប្អូន​ទៅ​ដល់​ទីណា​ក៏​ដោយ ក៏​កុំ​ភ្លេច​អំពី​កិច្ច​ការពារ​ខ្លួន ធ្វើ​មិច​កុំឱ្យ​មានការ​ចំលងជំងឺ​នេះ​»​។

លោកស្រី​នៅ​តែ​បន្ត​រំលឹក​នូវ​វិធាន​ការណ៍​ការពារ ៣​យ៉ាង ៖ ១- ត្រូវ​អនុវត្ត​អនាម័យ​ដៃ​ជា​និច្ច ដោយ​លាងដៃ​ជាមួយ​សាប៊ូ ឬ​លាង​ជាមួយនឹង​អាល់កុល ឱ្យ​បាន​ញឹ​កះ​ញ៉ាប់​ជាទី​បំផុត ហើយ​ជៀសវាង​ការ​យកដៃ​របស់​យើង ទៅ​ប៉ះ​លើ​ផ្ទៃមុខ​។ ២- ការ​ប្រើប្រាស់​ម៉ាស់ វា​ជា​ការ​ចាំបាច់​បំផុត នៅ​ពេល​គ្រប់ពេល​ធ្វើ​ដំណើរ ជា​ពិសេស​នៅ​ពេល​ប្រើប្រាស់​សេវា​សាធារណៈ និង​នៅ​ក្នុង​ពេល​ដែល​មាន​មនុស្ស​ម្នា​កុះករ​ឬ​ច្រើន គឺ​សុំ​បងប្អូន​ពាក់​ម៉ាស់​ជា​និច្ច ។

ហើយ​នៅ​ពេល​បងប្អូន ក្អក​ឬ​កណ្តាស់ ត្រូវ​មាន​ក្រមា ឬ​ក្រដាស់​ដើម្បី​ខ្ទប់មាត់​របស់​យើង ដើម្បី​ជៀសវាង​តំណក់​ទឹកមាត់​របស់​យើង​ទៅ​ប៉ះ​អ្នក​ដទៃ​។ ៣- ត្រូវ​រក្សា​គ​ន្លា​ត ឱ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ ឬ​នៅ​ពេល​អ្នក​ជួប​ជាមួយ​នរណា​ម្នាក់ ដោយ​ឈរ ១​មែ​៉​ត្រ កន្លះ​ឡើង​ទៅ ។
ហើយ​ជៀសវាង​ការ​ចាប់ដៃ​គ្នា ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា​មានការ​ចាប់ដៃ​គ្នា​នៅឡើយ​ពេល​ជួប​គ្នា​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ហើយ​ថ្មី​ៗ​នេះ​ដែរ នៅ​ប្រទេស​វៀតណាម​បាន​ផ្ទុះ​នៃ​ការ​ចំលង​វីរុស​នេះ ក្នុង​ខេត្ត​មួយ​របស់​ខ្លួន រហូត​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ