ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​​ខេត្ត​ព្រះ​សីហ​នុ​គ្រោង​​បញ្ចប់​​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ គម្រោង​សាងសង់​ផ្លូវ​ចំនួន៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​គ្រោង​នឹង​បញ្ចប់​ឱ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បានអោយ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៣០​ខែកក្កដា​នេះ​ថា…

ខេត្ត​ព្រះ​សីហ​នុ​៖ គម្រោង​សាងសង់​ផ្លូវ​ចំនួន៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​គ្រោង​នឹង​បញ្ចប់​ឱ្យ​រួចរាល់​មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២១​ខាង​មុខ​នេះ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បានអោយ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៣០​ខែកក្កដា​នេះ​ថា ផ្នែក​ធំ​ៗ នៃ​គម្រោង សាងសង់​ផ្លូវ​ចំនួន៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ សម្រេច​ស្ទើរ​ទាំងស្រុង​ហើយ ។ ក្នុង​នោះ​រួម​មាន ការ​ចាក់​បេតុង​ស​ម្រ​ច​បាន ជិត​១០០​ភាគរយ , ការ​ដាក់​លូ​សម្រេច​បាន ១០០​ភាគរយ ការ​រៀប​ខឿន​ថ្ម​ក្រា​នី​ត​សម្រេច​បាន ជិត​៧០​ភាគរយ​, ការ​រៀប​កម្រាល​ថ្ម​ក្រា​នី​ត​បាន​ជាង​៧០​ភាគរយ ,​ការ​ដាំ​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ​សាធារណៈ​បាន​ជាង​៣៣​ភាគរយ និង​ការ​បំពាក់​អំ​ពូ​ល​ភ្លើង​វៃឆ្លាត​បាន​ជាង​៤២​ភាគរយ​។

លោកអភិបាល​ខេត្ត​​បន្ត​ថា ក្រុមការងារ​នឹង​ធ្វើការ​អ៊ុត​កម្រាល​កៅស៊ូ រៀបចំ​គំនូស​សញ្ញា ភ្លើង​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្លូវ ព្រមទាំង​សាងសង់​ចំណតរថយន្ត និង​បន្ទប់ទឹក​សាធារណៈ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ផង​ដែរ​។

លោក គួ​ច ចំ​រើ​​ន បាន​បញ្ជាក់​ថា « កិច្ចការ​នេះ​និង​អាច​បញ្ចប់​នៅ​ម្តុំ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​វា​ប្រាកដ​ថា​មិន​ស្មើ​ទេ ករណី​ដាំ​ដើមឈើ ដើម​ផ្កា​យើង​អាច​រកបាន​គ្រប់​ទាន់ រឺ​ក៏​អាច​នៅ​ខ្វះ​តិចតួច » ។

គួរ​កត់​សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​ទាំងស្រុង​បន្ទាប់​ពី​ទទួល​រង​ការ​ខូចខាត​ទាំងស្រុង​ដោយសារ​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក និង​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​មក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ នឹង​ប្រែក្លាយ​ក្រុងព្រះសីហនុ​ឱ្យ​ក្លាយជា​ទីក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណ​ភាព បរិស្ថាន​ល្អ សម្រាប់​ការ​រស់នៅ ទេសចរណ៍ និង​ធុរកិច្ច​ជា​ពិសេស ធានា​នូវ​បាន​គុណ​ភាពរឹងមាំ​អាច ប្រើប្រាស់​បាន​យូរអង្វែង​។

សូម​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ស្ថិត​ក្នុង​ក្រុងព្រះសីហនុ​នេះ​មាន​ប្រវែង​ជាង​៨៤​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ថវិកា​ចំនួន​១០០​លាន​ដុល្លារ ជា​ថវិកា​សន្សំ​របស់​ជាតិ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ