ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាល​ស្រុក​នាំអំណោយ​ផ្តល់ជូនគ្រួសារ​​រងគ្រោះ​ដោយអគ្គិភ័យ​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​ឃួ​ន ​សៅ​រុំ អភិបាលស្រុក​​បរិបូរ​ណ៍ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ​មករា ២០១៥ បានដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​យក​​

ខេត្តកំពង់ឆ្នាំង ៖ លោក​ឃួ​ន ​សៅ​រុំ អភិបាលស្រុក​​បរិបូរ​ណ៍ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ​មករា ២០១៥ បានដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​យក​​អំណោយ​របស់​អនុ​សាខា​កាកបាទ​ក្រហម និង​អ​ណោ​យ​​សប្បុរ​ជន​ទៅ​ផ្តល់ជូនក្រុម​​គ្រួសារ​រង​គ្រោះ​ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្នុង​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​​បរិបូរ​ណ៍ ។

​លោក​អភិបាលស្រុក​បាន​ឱ្យ​ដឹងថា​ គ្រួសារ​រង​គ្រោះ​ខាងលើ​​មាន​ប្តី​ឈ្មោះ​ឡេ​ង គឹ​ម​ម៉ា​ប់ អាយុ​៣១​ឆ្នាំ និងប្រ​ព​ន្ធ​ឈ្មោះផាក ចាន់​ឌឿ​ន អាយុ​២៨ឆ្នាំ គ្រួសារ​នេះ​មានកូន​៣​នាក់ (​ស្រី​២​ ប្រុស​១) ។​ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​​មាន​ទំហំ៥ម៉ែត្រ ​គុណ​និង​៦​ម៉ែត្រ ធ្វើ​អំពី​​ឈើ​ផ្ទាល់​ដីបាំង​ជ​ញ្ជាំ​ស្លឹក ប្រក់ស័​ង្ក​សី ត្រូវអគ្គិ​ភ័យ​ឆាបឆេះ​​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មក​រា ​២០​១៥ ។

មូល​​ហេ​តដែល​​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​​នេះ ​គឺ​​មក​ពី​កូនស្រី​អាយុ​៨​ឆ្នាំបាន​បង្កាត់ភ្លើង​ដាំបាយ​ ហើយ​ដើរ​ចោល​ទើប​បណ្តាលឱ្យ​​ឆាប​ឆេះ​ដល់​ជញ្ជាំង​​ស្លឹក ​និង​បន្ត​ឆេះ​ផ្ទះ​ទាំងមូល​តែ​ម្តង ដោយ​គ្មាន​​នរណា​ជួយ​ពន្លត់ ​និង​យក​អ្វី​បាន​ឡើយ ។ ចំពោះ​ការ​ខូចខាត​ក្រៅពី
ផ្ទះ​​មួយ​ខ្នង មាន​បាត់បង់​ថវិកា​៥០​ម៉ឺន​រៀល ស្រូវ​២៥០​គីឡូក្រាម ទូរ​ទស្ស​ន៍​១ ក្បាល​ចាក់​វី​ស៊ី​ឌី​១ ខោអាវ និង​ប្រដាប់​ប្រើប្រាស់​មួយ​ចំនួន​​ទៀត ។

លោក​បាន​បញ្ជា​ក់ថា អំណោយ​ដល​បាន​យក​មក​ផ្តល់​ជូន​នៅ​ថ្ងៃ​នេះ ជា​អំណោយ​របស់​អនុ​សាខាកាកបាទក្រហម​ស្រុក​បរិបូរ​ណ៍ ដែល​​ក្នុង​នោះ​មាន​អង្ករ​៥០​គីឡូក្រាម មុង​១ ភួយ​១ កំសៀវ​ទឹក​១​ចាន បាយ​ចាន សម្ល ស្លា​បប្រៀ ឆ្នាំងបាយ ឆ្នាំងសម្ល​តូច​ធំ និង​សម្លៀក​​បំពាក់​មួយ​កា​រ៉ុ​ង ។