ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បង្ហាញ​ពី​បទ​ពិសោធន៍​ដល់​សង្គម​ស៊ី​វិល​ពី​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ធ្វើ​ចំណូល​ចំណាយ​ថវិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ សង្គម​ស៊ី​វិល​លើ​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ធ្វើ​ចំណូល​ចំណូល​របស់​រដ្ឋសភា​កម្ពុជា ។ លោក បណ្ឌិត​រដ្ឋ ជាម យៀ​ប…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ សង្គម​ស៊ី​វិល​លើ​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ធ្វើ​ចំណូល​ចំណូល​របស់​រដ្ឋសភា​កម្ពុជា ។

លោក បណ្ឌិត​រដ្ឋ ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​បាន​ថ្លែង​ក្នុង​ជំនួប ពិភាក្សា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​ថា កិច្ចប្រជុំ​ជាមួយ​សង្គម​ស៊ី​វិល​នៅ​ថ្ងៃនេះ ដើម្បី​ជជែក​ពិភាក្សា​ស្តី​ពី​ការ​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កិច្ច​ប្រតិបត្តិការ​ចំណូល ចំណាយ​ថវិកាជាតិ ឆ្នាំ​២០២០ របស់​រដ្ឋសភា​អនុម័ត​ពេល​កន្លង​មក ។ តែ​ពេល​នេះ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រាតត្បាត​ដោយ​មេរោគ​កូ​វី​ដ​១៩ ទន្ទឹម​នឹង​នេះ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ដក​ពន្ធ​នាំ​ចូល​ប្រមាណ​២០​ភាគរយ ឬ​ស្មើនឹង​ទឹកប្រាក់​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា គណៈ​ជំនាញ​រដ្ឋសភា​នឹង​បង្ហាញ​អំពី​គោលការណ៍​អំពី​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២១ នៅ​ពេល​ខាង​មុខ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ថា វេទិការ​ដែល​ចាប់ផ្តើម​ធ្វើ​នៅ​ពេល​នេះ​នឹង​អាច​ផ្តល់​នូវ​មេរៀន បទ​ពិសោធន៍ និង​ពុទ្ធិការ​យល់​ដឹង​ថ្មី​ៗ ដែល​ជា​ផលប្រយោជន៍​ជូន​ដល់​រដ្ឋាភិបាល រដ្ឋសភា និង​ប្រទេស​ជាតិ ក្នុង​ដំណើរការ​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១​ជា​មិន​ខាន​ឡើយ​» ។

លោក​បណ្ឌិត​បន្ថែម​ថា ក្នុង​នាម​ជា​គណៈកម្មការ​ជំនាញ​ទទួល​បន្ទុក​ហិ​រ​វត្ថុ និង​សវន​កម្ម នៃ​រដ្ឋសភា​(​គ​២) មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​ថវិកាជាតិ ពិសេស​នោះ ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០២០ និង​ការ​រៀបចំ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ហិរញវត្ថុ​ឆ្នាំ​២០២១ របស់​សម្តេច​តេ ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​លើក​គ្រប់​វិស័យ ។

លោក តឹក វណ្ណ​រ៉ា​នាយក​ប្រតិបត្តិ​នៃ​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ដែល​រដ្ឋសភា​អនុញ្ញាត​ឲ្យ​សង្គម​ស៊ី​វិល​ចូ​ម​ជួប​ពិភាក្សា​នៅ​ថ្ងៃនេះ​ក៏​ដូច​ជា ពេល​កន្លង​មក​បាន​បង្ហាញ​ថា ជា​កត្តា​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន មតិយោបល់ ហើយនឹង​ការ​រុក​ឃើញ​ថ្មី​ៗ របស់​សង្គម​ស៊ី​វិល​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ