ធ្វើ​សកម្ម​ភាព​ទ​​​សម្រេច​ហើយ ព្យា​យាម​​​រត់​គេច​​ ចុង​ក្រោយ​នៅ​តែ​រត់​មិន​​រួច


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ ។ ពេល​ឆក់​បាន​សម្រេច​ហើយ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្បែរ​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទី​១​ដែល​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ហេង ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ទី​២​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​មានឈ្មោះ សុខ ឃី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​សម្តី​ពី​នារី​រង​គ្រោះ​ឈ្មោះ ស្រី​ការ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​និង​មិត្តភក្តិ​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ។ ដោយ​នាង​និង​មិត្តភក្តិ​ស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​១P-៨៧៦៥ និង​មិត្តភក្តិ​ប្រុស​ស្រី​២​ទៀត បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត ។ ពួក​គេ​ទើបតែ​មក​ពី​ដើរ​លេង និង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​​ផ្លូវ​ហាណូយ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ពួក​គេ​ក៏​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​អោយ​មិត្តភក្ដិ​ស្រី​ម្នាក់​របស់​នាង ចូល​ទៅ​ទិញ​ថ្នាំលេប​នៅ​គ្លីនិក​ឯកជន​ចំណុច​ខាងលើ ។ ពេល​នោះ​នាង​បាន​អង្គុយ​រង់ចាំ​នៅ​លើ​ម៉ូតូ និង​បាន​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក oppo មក​ចុច​មើល​លេង ។

ខណៈនោះ ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IJ-៣៦២៦ ។ ជិះ​មក​ពីក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នាង​បាន​សម្រេច និង​ព្យាយាម​ជិះ​រត់គេច​ខ្លួន ។ ភ្លាម​ៗ​នោះ នាង​ក៏​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​ចោរ​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោ ក៏​បាន​ដួល​ម៉ូតូ​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ជួយ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព ។

ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត ក៏​បាន​លើក​ម៉ូតូ​បន្ត​ជិះ​រត់គេច​ខ្លួន​ជា​បន្ត​ទៀត ។ ពេល​នោះ​មិត្តភក្ដិ​របស់​នាង​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ។ រហូត​ចោរ​ម្នាក់​នោះ​ភ័យ​ស្លន់ស្លោ ក៏​បាន​ផ្ដួល​ម៉ូតូ​ប៉ង​រត់​ដោយ​ថ្មើរជើង ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ នៅ​ត្រង់​ចំណុច​ស្តុ​ប​២៤​ម៉ោង តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​នឹង​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​យក​ទៅ​សាកសួរ នៅ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ