ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សម្រាប់​អាជីវករ​ដែល​ចង់​យក​ផលិតផល​ថ្មី​មក​លក់​ក្នុង​ពេល​នេះ

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​មើលឃើញ​កូ​វី​ដ ១៩ ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ អតិថិជន​ក៏​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចាយវាយ​ដែរ ។ ដោយហេតុ​ដូចនេះ ការ​យក​ផលិតផល​ថ្មី​ៗ​មក​លក់​ក្នុង​កំឡុង​ពេល​នេះ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​ដែល​អតិថិជន​ភាគច្រើន​នឹង​កាត់​បន្ថយ​ការ​ចាយវាយ​លើ​សម្ភារៈ​ដែល​មិន​ចាំបាច់ ។…

ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​មើលឃើញ​កូ​វី​ដ ១៩ ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ អតិថិជន​ក៏​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចាយវាយ​ដែរ ។ ដោយហេតុ​ដូចនេះ ការ​យក​ផលិតផល​ថ្មី​ៗ​មក​លក់​ក្នុង​កំឡុង​ពេល​នេះ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​ដែល​អតិថិជន​ភាគច្រើន​នឹង​កាត់​បន្ថយ​ការ​ចាយវាយ​លើ​សម្ភារៈ​ដែល​មិន​ចាំបាច់ ។

ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា អាជីវករ​មិន​គួរ​សាកល្បង​លក់​ផលិតផល​ថ្មី​ៗ​ទាំងស្រុង​ទេ ព្រោះ​ប្រសិនបើ​អាជីវករ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​នោះ ឱកាស​ជោគជ័យ​ក៏​មាន​ខ្ពស់​ដែរ ។ ខាងក្រោម គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អាជីវករ​សម្រេច​គោលដៅ​នេះ ៖

១. បង្ហាញ​តម្លៃ​អាជីវកម្ម​អ្នក​ឲ្យ​អតិថិជន​ដឹង
គ្រឿង​បរិភោគ និង​ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន​សុទ្ធតែ​ជា​ផលិតផល​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា ផលិតផល​របស់​អ្នកជា​ជម្រើស​ល្អ​ជាងគេ​ក្នុង​ទីផ្សារ ។ អ្នក​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​ពិសេស​របស់​ផលិតផល​របស់​អ្នក​ពេល​ដែល​ធ្វើការ​ផ្សាយពាណិជ្ជកម្ម ។

ប្រសិនបើ​ផលិតផល​ដែល​អ្នក​ដាក់​លក់​មិន​មាន​ចំណុច​ពិសេស​ច្រើន​ទេ​នោះ អ្នក​អាច​ព្យាយាម​ផ្សព្វផ្សាយ​ពី​សកម្មភាព​សង្គម និង​បរិស្ថាន​មួយ​ចំនួន​ដែល​អាជីវកម្ម​របស់​អ្នកចូលរួម ឧទាហរណ៍​ដូច​ជា​ការ​មិន​ប្រើ​ប្លា​ស្ទិ​ច​ជាដើម ។

២. ផ្តល់​នូវ​ជម្រើស​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ
អតិថិជន​ជា​ច្រើន​នឹង​ចៀសវាង​ការ​ចាយវាយ​ធំដុំ​ក្នុង​ពេ​លេ​នះ ដូច្នេះ​ពួក​គេ​នឹង​ចាប់អារម្មណ៍​ច្រើន​ទៅ​លើ​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​យក​ផលិតផល​ថ្មី​មក​លក់ អ្នក​អាច​លក់​នូវ​ជម្រើស​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ឬ​ផ្តល់​ជា​ផលិតផល​សម្រាប់​សាកល្បង​ជាដើម ។ ការ​ធ្វើ​ដូច្នេះ​អ្នក​ទាក់ទាញ​អតិថិជន​ទាំងនោះ​ឲ្យ​មក​រក​អ្នក​វិញ​ប្រសិនបើ​ពួក​គេ​ពេញចិត្ត​នឹង​ផលិតផល ។

៣. សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​តម្រូវការ​អតិថិជន
មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ដឹង​ថា​ពិភពលោក​ក្រោយ​ពេល​កូ​វី​ដ ១៩ ត្រូវ​បាន​សាប​រលាយ​នឹង​មាន​រូបភាព​យ៉ាងដូចម្តេច​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ផលិតផល​របស់​អ្នក​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ។

តម្រូវការ​របស់​មនុស្ស​តែងតែ​មានការ​ផ្លាស់​ប្តូរ​តាម​ពេលវេលា ដូច្នេះ​អាជីវករ​ត្រូវ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​តាមដាន​នូវ​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ទីផ្សារ ។ អ្នក​អាច​អាន​ព័ត៌មាន និយាយ​ជាមួយ​អតិថិជន​ផ្ទាល់ និង​តាមដាន​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ