ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឡោមព័ទ្ធផ្ទះ​វីឡា ក្រោយបុរសចិនរត់រួច​ប្រាប់អ្នកជិត​ខាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មានករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទា​ប្រាក់​​ក្នុង​វីឡា​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឡោម​ព័ទ្ធ​និង​ចុះ​ឆែកឆេរ​ទាំង​យប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យជាជនជាតិចិន​​ចំនួន២​នាក់​ និង​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិនចំនួន៣​នាក់ ​ព្រមទាំង​ដក​​ហូត​សម្ភា​រៈ​បាន​មួយ​ចំនួនទៀត​។ ប្រតិបត្តិការចុះ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ខាងលើ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ខែ…

រាជធានី​ភ្នំពេញ​ ៖ ​មានករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទា​ប្រាក់​​ក្នុង​វីឡា​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឡោម​ព័ទ្ធ​និង​ចុះ​ឆែកឆេរ​ទាំង​យប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យជាជនជាតិចិន​​ចំនួន២​នាក់​ និង​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិនចំនួន៣​នាក់ ​ព្រមទាំង​ដក​​ហូត​សម្ភា​រៈ​បាន​មួយ​ចំនួនទៀត​។

ប្រតិបត្តិការចុះ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ខាងលើ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ខែ កក្កដា ឆ្នាំ ២០២០ នៅ​ចំណុច​ក្នុងផ្ទះ​វីឡា​លេខ​១០០៧​ ក្នុងបុរីមួយកន្លែង​ ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ ឯក​ហូរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែ​​ន​សុខ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួនទាំង២នាក់ ក្នុងនោះម្នាក់​​ឈ្មោះ JIANG LIANG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EB4811177 និង​​ម្នាក់ទៀត​ឈ្មោះ DENG ZHONGHENG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​គ្មាន​កាន់​លិខិតឆ្លងដែន​លេខ EE3692595 ។ ​ជនសង្ស័យ​​ទាំង​២​នាក់ ស្នាក់​នៅ​ក្នុងផ្ទះ​វីឡា​​ ក្នុងភូមិសង្កាត់កើតហេតុ​ខាងលើ ។​

ចំណែកជន​រង​គ្រោះ​ទាំង៣នាក់ រួម​មាន ១-​ឈ្មោះ HE LANG ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន​ ២-​ឈ្មោះ YANG XUELIN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​ និង​៣-​ឈ្មោះ LISHIJIE ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ចិន ​។ ​អ្នក​ទាំង​៣​នាក់ ជា​បុគ្គលិក​សណ្ឋាគារ​ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ក្រុង​ព្រះ​ស៊ី​ហ​នុ ខេត្តព្រះសីហនុ ។

តាម​លោក​វ​រះ​សេនីយ៍ ឯក ហួរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា នៅ​មុន​ពេល​ចុះបង្ក្រាបករណី​ខាងលើ​ គឺ​មាន​ជន​រង​គ្រោះ​ម្នាក់​បាន​រត់​រួច​ពី​ការ​ឃុំឃាំង ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរនោះ​ ហើយ​អ្នក​ជិតខាង​ក៍បាន​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ព្រមទាំង​រំដោះ​ជន​រង​គ្រោះ២​នាក់​ទៀត ដែល​ជន​ជនសង្ស័យ​​​បាន​ចាប់​វាយ​ខ្មោះ ដាក់​ក្នុង​​អាងងូត​ទឹក​។

​តាម​លោក​អធិការ បានអោយ​ដឹង​ទៀត​ថា តាម​ការ​សាកសួរ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ខាងលើ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា​ ឆ្នាំ ២០២០ នៅ​ខេត្ត ព្រះ​ស៊ី​ហ​នុ ហើយ​ក៍បាន​នាំ​ជន​រង​គ្រោះ មក​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ​វិឡា​​ក្នុងភូមិសង្កាត់កើតហេតុ​ខាងលើ ដើម្បី​ទាកទង​ជំរិត​ទា​រ​ប្រាក់​ពី​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​។ នៅ​ក្នុង​សកម្មភាពចាប់ជំរិតនោះដែរ​ ជនសង្ស័យ​បាន​ជំរិត​ទា​ប្រាក់​ម្នាក់​ៗ ចំនួន ២០​ម៉ឺន​យ័ន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ម្នាក់​បាន​ផ្ញើ​ប្រាក់​មក​អោយ ​ចំណែកជនរងគ្រោះ​២​នាក់​ទៀត​ក្រុម​គ្រួសារ​មិន​ទាន់​បាន​ផ្ញើរ​ប្រាក់​មក​​ឱ្យ​​នៅឡើយទេ​ ។

តាម​ព័ត៌មាន​អោយ​ដឹងទៀត​ថា​ នៅ​ក្នុង​ប្រតិបត្តិការចុះបង្ក្រាបករណី​ខាងលើ​ សមត្ថកិច្ច ដកហូត​បាន​សម្ភារៈ​បន្សល់​ទុក​រួម​មាន ខ្នោះដៃ​​ចំនួន​៥​គូ , ម៉ាស់បិទមុខ​២, ដំបង​ឆក់​ចំនួន​២ , កាំបិត​ចុង​ស្រួច​១​, ដំបង​រលាស់​១ , ស្កុ​ត​១​ដុំ , លិខិតឆ្លងដែន​៤​ក្បាល , ទូរ​ស្ទ័​ដៃ​១០​គ្រឿង ​និង​​ឧបករណ៍​​កោរ​ពុក​ម៉ាត់​២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​និង​​ចាត់ការ​ត​តាម​និ​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ