ព្រឹត្តិការណ៍​ AFF Suzuki Cup លើក​​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់​​ទាត់​ពានរង្វាន់​អា​ស៊ី​អាគ្នេយ៍​-AFF Suzuki Cup ដែល​​តែងតែ​ធ្វើ​នៅ​រៀង​រាល់​ឆ្នាំ​នោះ សម្រាប់​ឆ្នាំ​២០២០​នេះ​ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩​។

ការ​ប្រកាស​លើក​ពេល​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​នេះ ធ្វើ​ឡើង​កាលពី​រសៀល
ថ្ងៃ​ទី​២៧ កក្កដា ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះអាសន្ន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អា​ស៊ី​អាគ្នេយ៍​(AFF)​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍​ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ AFF ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​និង​ហានិភ័យ​ទូទៅ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មុន​ពេល​ព្រឹត្តិការណ៍​ដែល​មិន​អាច​ទាយ​ទុកជា​មុន​បាន ។ បន្ទាប់​ពី​ពិភាក្សា​គ្នា​ក្នុង​គោល​បំណង​ធានា​សុវត្ថិភាព​ព្រឹត្តិការណ៍​នេះ សមាជិក​បាន​ស្នើ​ពន្យារពេល​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០២០ ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ ។

ទោះបី​យ៉ាងណា មានការ​បារម្ភ​ថា ឆ្នាំ​២០២១​គឺជា​ឆ្នាំ​មានការ​លំបាក​ខ្លាំង​ដោយសារ​មាន​កាល​វិភាគ​ប្រកួត​អន្តរជាតិ​យ៉ាង​ក្រាស់ក្រែល ចាប់ពី​កម្រិត​ទ្វីប​រហូត​ដល់​អូ​ឡាំ​ពិ​ក ។ ដូច្នេះ​ការ​គណនា​ពេលវេលា​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ AFF Suzuki Cup​ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះអាសន្ន ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ។ តាម​គម្រោង ការ​ចាប់​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹង​ធ្វើ​ឡើង​នៅ​ខែសីហា ខាង​មុខ​នេះ នៅ​ប្រទេស​វៀតណាម ។

សូម​បញ្ជាក់​ថា ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០២២ ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ