អភិបាលខេត្តអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ ចូលជួបសំណេះសំណាល
- កណ្តាល
ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០…
ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០…
ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតអោយនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំ ចំនួន៤រូប ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់និស្សិតដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អៗដល់ក្រុមនិស្សិតផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាធនធានដ៏មានសមត្ថភាព សម្រាប់បម្រើសង្គម និងប្រទេសជាតិ ។
លោកបានបន្តថា ក្នុងពេលបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា និងប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិនៃជំងឺរាលត្បាតជំងឺកូវិដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម ត្រូវការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយធ្វើអនាម័យជាប្រចាំ ហើយលោកអភិបាលខេត្តក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង៤រូបនូវថវិកា ក្នុងម្នាក់ចំនួន១លានរៀលផងដែរ។
សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៤នាក់ រួមមាន ១-ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញហិរញ្ញវត្ថុធនាគារ ២-ឈ្មោះ ស្រ៊ុន សុវណ្ណរ័ត្ន ភេទប្រុស មុខជំនាញ IT ៣-ឈ្មោះ ធឿន បញ្ញា ភេទស្រី មុខជំនាញ បច្ចេកវិទ្យាចំណីអាហារ និង៤-ឈ្មោះ សាស់ រក្សា ភេទស្រី មុខជំនាញបច្ចេកវិទ្យាចំណីអាហារ ។ និស្សិតទាំង៤រូប ត្រូវទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ៥ឆ្នាំ ។
គួររំលឹកដែរថា យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ ភាគីខេត្តអានយ៉ាងបានឯកភាពផ្តល់អាហារូបករណ៍ចំនួន៦កន្លែង ដល់សិស្ស និស្សិតខេត្តកណ្តាល ដើម្បីទៅសិក្សានៅសកលវិទ្យាល័យអានយ៉ាង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ