ហួស​ថ្លែង​កម្មករ​សំណង់​! លើក​ទី​១​នាង​​រត់​ចេញ​ក្រៅ​ទាន់ លើក​ទី​២​រុញ​ទ្វារ​ចូល​បន្ទប់


ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ជា​ជាងសំណង់ បាន​ចូល​ក្នុង​បន្ទប់​ជន​រង​គ្រោះ​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​រហូត​បាន​សម្រេច តែ​ត្រូវ​ជន​រង​គ្រោះ​តេ​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ ដើម្បី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​និង​០០​នាទី ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ​មើល​ក្មួយ មានស្រុក​កំណើត​ខេត្ត​ត្បូងឃ្មុំ ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ា​ន់ ចាន់​ហួ​ន ហៅ​ក្លូ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ក្រសាំង ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ជាមួយ​ម្តាយ​ផ្ទះ​ជួល​ឃុំ​ស្វាយ​ជ្រំ ធ្វើ​សំណង់​​ក្នុង​បូ​រី​ចតុមុខ ចំណែកឯ​ជនសង្ស័យ​ក៏​មក​ស្នាក់​ធ្វើ​សំណង់​ក្នុង​បូ​រី​ចតុមុខ​នោះ​ដែរ ដោយ​បន្ទប់​ជួល​នៅ​ក្បែរ​គ្នា​។ ហើយ​មុន​ពេល​កើតហេតុ នៅ​ង​អំឡុង​ខែ​៦ ឆ្នាំ​២០២០​ម៉ោង​១០​និង​០០​នាទី ជនសង្ស័យ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​ជន​រង​គ្រោះ ពេល​នោះ ជនសង្ស័យ​និយាយ​ថា «​អញ​សុំ​បឺត​មាត់ និង​អោប​មួយ​» តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប​ទេ រួច​រត់​ចេញពី​បន្ទប់​មក​ក្រៅ ។ ក្រោយមក​ក៏​បាន​ប្រាប់​ម្តាយ​ដែរ តែ​ម្តាយ​មិន​ប្តឹង​សមត្ថកិច្ច​ទេ ដោយ​គិត​ថា មិន​បាន​ប៉ះពាល់​អ្វី​ផង​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ម៉ោង​៦​និង​៣០​នាទី បងស្រី​បង្កើត​ជន​រង​គ្រោះ​ចេញ​ទៅ​ធ្វើការ​បាត់ ដោយ​ទុក​ជន​រង​គ្រោះ​ឲ្យ​ដេក​នៅ​ជាមួយ​ក្មួយ រួច​បិទទ្វារ តែ​មិន​បាន​ដាក់​គន្លឹះទ្វារ​នោះ​ទេ រហូត​ដល់​ម៉ោង​៧​និង​០០​នាទី ជនសង្ស័យ​រុញ​ទ្វារ​បន្ទប់​ចូល​ក្នុង ច​ស្ទុះ​ទៅ​សង្កត់ពីលើ​ជន​រង​គ្រោះ ដោយ​យកដៃ​ម្ខាង​ខ្ទប់មាត់ រួច​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​រហូត​សម្រេច​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រានោះ​ជន​រង​គ្រោះ​ខំ​ស្រែក​ដែរ តែ​ស្រែក​មិន​រួច​ឡើយ ពេល​រួច​ហើយ​ជនសង្ស័យ​ក៏​ដើរ​ចេញ​ទៅ​បន្ទប់​ជន​រង​គ្រោះ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​បងស្រី​ខ្លួន ក្រោយមក​បងស្រី ម្តាយ បងថ្លៃ​ប្រុស បាន​ជិះ​ម៉ូតូ​មក​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ឃាត់​ជន​សង្ស័យ និង​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល​ស្វាយ​ជ្រំ កម្លាំង​ប៉ុស្តិ៍​ស្វាយ​ជ្រំ ដើម្បី​ឃាត់ខ្លួន​ជន​សង្ស័យ​​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ