ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្រូវការ​ឥណទាន​កើន​ដល់​៤៥​លាន​នៃ​ទុន​រដ្ឋាភិបាល​សរុប​៥០​លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម​ធ្វើការ​ផ្តល់​ម​ឥណទាន​ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ឱ្យ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​កើន​រហូត​ដល់​៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ចំណោម​ពាក្យ​ស្នើ​សុំ​ជាង​៤០០ ។ លោក កៅ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម​ធ្វើការ​ផ្តល់​ម​ឥណទាន​ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ឱ្យ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​កើន​រហូត​ដល់​៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ចំណោម​ពាក្យ​ស្នើ​សុំ​ជាង​៤០០ ។

លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​៣០ កក្កដា​នេះ​ថា ក្រោយ​ពី​មាន​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ កើតឡើង​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ចុះ​នូវ​ទុន​ទៅ​ឱ្យ​ធនាគារ​ពីរ គឺ​មាន​ធនាគារ SMEs និង​ធនារ​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​ឥណទាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ឥណទាន​ក្នុង​នោះ​ទឹកប្រាក់​៥០​លាន​ដុល្លារ​អា​មេ​រិ​កមក​តាម​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ដែល​ប្រកាស​ឱ្យ​អនុវត្ត​តាំងពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០២០ ។

លោ កៅ ថា​ច មាន​ប្រសាសន៍​ថា «​ក្រោយ​ពី​មានការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នេះ​មក​ខ្ញុំ​បាន​រៀបចំ​ធ្វើ​កិច្ចការ​នេះ​ជា​បន្តបន្ទាប់ ទៅ​លើ​លក្ខខណ្ឌ​ផ្តល់​ឥណទាន​,​ក្រប​ខណ្ឌ​គោលនយោបាយ​ផ្សេង​ៗ​សម្រាប់​អនុវត្ត​គោលនយោបាយ​នេះ ។ ក្រោយ​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២០ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ផ្តល់​ឥណទាន ឬ​ទំលាក់​ឥណទាន​បាន​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​ដែល​ក្នុង​នោះ​មាន​អ្នក​ទទួល​បាន​ផល​ជាង​១០០​អ្នក​ស្នើ​សុំ​» ។

លោក​សង្កត់ធ្ងន់​ថា​« ជា​រួម​មាន​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​មាន​រហូត​ដល់​៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៃ​ពាក្យ​ស្នើ​សុំ​ជាង​៤៥០ គិត​មក​ដល់​ម៉ោង​នេះ ហើយ​យើង​នឹង​បន្ត​ចុះ​អនុវត្ត និង​វាយតម្លៃ​តាម​លក្ខខណ្ឌ​ឥណទាន​របស់​យើង​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ ហើយ​សង្ឃឹមថា អស់​ទឹកប្រាក់​នេះ​នឹង​ទទួល​បាន​មូលនិធិ​ថ្មី ដើម្បី​ជួយ​ដល់ SMEs របស់​យើង​នៅ​ក្នុង​វិស័យ​កសិកម្ម​»​។

បើ​តាម​លោក​កៅ ថា​ច ឥណទាន ឬ​ទុន​របស់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​អ្នក​ដែល​អាច​ទទួល​បាន គឺ​ប្រជា​កសិករ ស្ថិត​នៅ​ក្នុង​ប្រភេទ​អាជីវកម្ម​ចំនួន​៤ ។ លោក​លើក​ឡើង​ថា តើ​អ្នក​ណាខ្លះ​ដែល​អាច​ទទួល​នូវ​ឥណទាន​ក្នុង​ទំហំ​ទឹកប្រាក់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ0x017d7 ទី​១ -​អ្នក (​កសិករ​) ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​,​ទី​២ -​អ្នក​ចិញ្ចឹមសត្វ ទី​៣-​ផ្នែក​វារីវប្បកម្ម (​ចិញ្ចឹម​ត្រី កង្កែប​), ទី​៤- សហគ្រាស​ធុន​តូច និង​មធ្យម​ធ្វើការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ។ មាន​៤​មុខសញ្ញា​នេះ​ដែល​យើង​ផ្តល់​ជូន​ក្រៅពី​នេះ​មិន​អាច​ស្នើ​សុំ​បាន​ទេ ។

បើ​តាម​អគ្គនាយក​ខាងលើ​បុគ្គល​អាច​ទទួល​បាន​ឥណទាន​នេះ​បាន​មាន​ក្រុម​អ្នក​ផលិត​មាន​សហគមន៍ ម្ចាស់​ចំការ​ខ្នាត​មធ្យម ធំ អាច​ទទួលយក​បាន ។ ក្រៅពី​នេះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ធ្វើការ​កែ​ច្នៃ​ក៏​ដូច​ជា សហគ្រាស​ធុន​តូច និង​មធ្យម​ធ្វើការ​នាំ​ចេញ​ផលិត​កសិកម្ម​ដែល​យើង​អាច​ផ្តល់​ជូន​ក្នុង​ដំណាក់កាល​នេះ ។ សម្រាប់​លក្ខខណ្ឌ​ឥណទាន​ដែល​អាច​ទទួលយក​បាន គឺ​អាជីវកម្ម​ត្រូវ​មានការ​ចុះបញ្ជី​មានការ​ទទួលស្គាល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​, ត្រូវ​មាន​មូល​ធន់​ផ្ទាល់ខ្លួន​២០%, ត្រូវ​មានទ្រព្យ​ធានា​(​ដីធ្លី​) ។

លោក​កៅ ថា​ច មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា​កិច្ចការ​មួយ​ចំនួន​ធំ យើង​បាន​ធ្វើ ហើយ​សង្ឃឹមថា​រុញ​ឱ្យ​បាន​កាន់តែ​លឿន​ជាង​នេះ​ទៀត ទោះបី​មាន​បញ្ហា​ប្រឈម​ច្រើន​ទៅ​លើ​ការ​ផ្តល់​ឥណទាន​នេះ​ក៏​ដោយ ។ នៅ​ពេល​កន្លង​មក​យើង​បាន​ផ្សព្វផ្សាយ​បាន​១៩​ខេត្ត អំពី​ឥណទាន​របស់​រាជរដ្ឋាភិបាល​នេះ​ទៅ​ដល់​ប្រជា​កសិករ​ក៏​ដូច​ជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ