លោក​ជំទាវ ជា សិរី ពន្យល់​រឿង​ផ្សារ​ទំនើប អ៊ីអន ប្រកាស​ផ្អាក​អាប់ $1 $5 និង $10 ឲ្យ​អតិថិជន


រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ ខាងមុននេះ​តទៅ ផ្សារ​ទំនើប AEON បាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់ ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រទេស​តូច​ៗ $1 $5 និង $10 សម្រាប់​អាប់​ត្រឡប់​ទៅ​កាន់​អតិថិជន​វិញ ដោយ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​ជំនួស​វិញ ប៉ុន្តែ​ផ្សារ​ទំនើប Aeon នៅ​តែ​បន្តទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក គ្រប់​ប្រភេទ​ទាំង​អស់ពី​អតិថិជន ។

ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​អាប់​ត្រឡប់ តែ​បន្ត​ទទួលយក​ប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​នេះ​របស់​ផ្សារ​ទំនើប Aeon នោះ នា​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០២០ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរយ៉ាង​ដូច្នេះ​ថា ៖ «​ចំពោះ​ការ​ប្រកាស​របស់​ផ្សារ​ទំនើប​អ៊ី​អន គាត់​នៅ​តែ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​មាន​ក្រដាស​ដុល្លារ​ទាំងនេះ​សម្រាប់​អាប់ ក៏​យើង​មិន​អាច​បង្ខំ​គាត់​អោយ​អាប់​នូវ​ក្រដាស​ទាំងនោះ​បាន​ដែរ ។ សំខាន់ គាត់​អាច​អាប់​ក្រដាសប្រាក់​ណា ដែល​គាត់​មាន ។ យើង​ទាំងអស់​គ្នា​គួរ​បន្ត​គាំទ្រ​ការ​ប្រើប្រាស់​រៀល​ឱ្យ​បាន​ទូលំទូលាយ​» ។

លោក​ជំទាវ ជា សិរី បាន​បញ្ជាក់​ថា នៅ​ក្នុង​មាត្រា​៦៤ នៃ​ច្បាប់​ស្តី​ពី ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​១៩៩៦ ចែង​ថា “​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយ​វត្ថុ ដែល​មាន​តម្លៃ​និ​ត្យា​នុ​កូ​ល និង​មាន​តេជានុភាព​ធ្វើ​សេរីកា លើ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវ​បាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០​ដង នៃ​ទឹកប្រាក់​ដែល​ពុំ​ទូទាត់​នោះ​” ។

ជា​ទូទៅ​ជប៉ុន តែងតែ​គាំទ្រ​ប្រាក់​រៀល តាម​រយៈ​ការ​ជួយ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​តាម​រយៈ JICA ការ​ទទួលយក​តែ​ប្រាក់​រៀល​សម្រាប់​ទូទាត់ ទិដ្ឋាការ នៅ​ស្ថានទូត​ជប៉ុន ការ​ចេញ​មុនគេ​ឧបករណ៍​ទូទាត់​តែ​ប្រាក់​រៀល​តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូ​ម្បី​តែ​ការ​ដាក់​តម្លៃ​ជា​ប្រាក់​រៀល​ក្នុង​ផ្សារ​ទំនើប​មុនគេ​ក្នុង​ចំណោម​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា ៕

មូលហេតុ​អ្វី​បានជា​កម្ពុជា​គ្រោង​ផ្អាក​ទទួលយក​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​អា​មេ​រិ​ក?

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ