ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​អះអាង​ថា កំពុង​តែ​ដំណើរការ​ចុះ​បញ្ជី​វ៉ាក់សាំង​កូ​វី​ដ​១៩​ហើយ

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុ​ស្ស៊ី RIA Novosti បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​​រុ​ស្ស៊ី បាន​អះអាង​ថា វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​១៩ ដែល​ជា​របស់​ប្រទេស​នេះ​ផ្ទាល់…

រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុ​ស្ស៊ី RIA Novosti បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​​រុ​ស្ស៊ី បាន​អះអាង​ថា វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​១៩ ដែល​ជា​របស់​ប្រទេស​នេះ​ផ្ទាល់ កំពុង​ដំណើរការ​ចុះបញ្ជី​ហើយ​។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ក្រោម​អធិបតីភាព​របស់ ប្រធានាធិបតី Vladimir Putin ឧបនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្ស៊ី លោក Tatyana Golikova ដែល​កំពុង​មើល​ការ​ខុស​ត្រូវ​លើ​ការ​ឆ្លើយ​តប​នឹង​មេរោគ​កូ​វី​ដ​១៩ បាន​និយាយ​ថា ប្រទេស​នេះ គ្រោង​នឹង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ចំនួន​ពីរ​នៅ​ក្នុង​ខែកញ្ញា និង​ខែតុលា​។

ប្រទេស​រុ​ស្ស៊ី មិន​បាន​បញ្ចេញ​ទិន្នន័យ​វិទ្យាសាស្ត្រ​ស្តី​ពី​ការ​ធ្វើតេស្ត​វ៉ាក់សាំង​របស់​ខ្លួន​ទេ ហើយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ដំណាក់កាល​នៃ​ការ​ធ្វើតេស្ត​វ៉ាក់សាំង​របស់​មនុស្ស​មិន​ពេញ​លេញ​ទេ​។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​ជម្រុញ​វ៉ាក់សាំង​របស់​ទីក្រុង​ម៉ូ​ស្គូ កើតឡើង​នៅ​ពេល​ដែល​សម្ពាធ​នយោបាយ​កើនឡើង ដែល​ចង់​បង្ហាញ​រុ​ស្ស៊ី​ជា​អ្នក​ខ្លាំង​ខាង​វិទ្យាសាស្ត្រ​ពិភពលោក​។ លោក Golikova បាន​និយាយ​ថា ប្រទេស​នេះ មាន​វ៉ាក់សាំង​ជោគជ័យ​បំផុត​ចំនួន​ពីរ​។

លោក​បាន​និយាយ​ថា​៖ «​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​នេះ ត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ​វិទ្យាស្ថាន​Gamaleya របស់​ក្រសួងសុខាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ទី ៤៨ នៃ​ក្រសួងការពារជាតិ​។ ខែសីហា​នេះ យើង​គ្រោង​នឹង​ចុះ​ឈ្មោះ​វា​ក្នុង​ល័​ក្ខ​ខណ្ឌ​មួយ​មាន​ន័យ​ថា បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​វា ហើយនឹង​មានការ​សាកល្បង​ព្យាបាល​លើ​មនុស្ស​ចំនួន ១៦០០​នាក់​។ ការ​ផលិត​វ៉ាក់សាំង​នេះ ត្រូវ​បាន​គ្រោងទុក​សម្រាប់​ខែកញ្ញា ឆ្នាំ​២០២០»​។

ថ្នាំ​វ៉ាក់សាំង​មួយទៀត ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល Vektor នៃ Rospotrebandzor បាន​ចាប់ផ្តើម​សាកល្បង​គ្លីនិក​រួម​គ្នា ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ដើមខែ​កញ្ញា ហើយ​នៅ​ក្នុង​ខែកញ្ញា វា​នឹង​ត្រូវ​បាន​ចុះបញ្ជី​រដ្ឋ ដែល​នឹង​ត្រូវ​ផលិត​ចាប់ពី​ខែតុលា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ