ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​កំពុង​ឡើងថ្លៃ ! គួរ​វិនិយោគ​ទិញ​មាស ឬ​ទិញ​ដី​ទុក ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះពេល​ដែល​វិបត្តិ​កូ​វី​ដ ១៩ បាន​នឹង​បន្ត​កូរ​ពិភពលោក​ឡើង​វ៉​ល់​នោះ តម្លៃ​មាស​បែរជា​ហក់​ឡើង​ខ្ពស់​លើ​ទីផ្សារ​អន្តរជាតិ រួម​ទាំង​កម្ពុជា​ផង ​។ ជាក់ស្តែង​តម្លៃ​មាស​នៅ​ទីផ្សារ​កម្ពុជា ដែល​កាល​អំឡុង​ខែមេ​សា…

រាជធានី​ភ្នំពេញ​ ៖ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះពេល​ដែល​វិបត្តិ​កូ​វី​ដ ១៩ បាន​នឹង​បន្ត​កូរ​ពិភពលោក​ឡើង​វ៉​ល់​នោះ តម្លៃ​មាស​បែរជា​ហក់​ឡើង​ខ្ពស់​លើ​ទីផ្សារ​អន្តរជាតិ រួម​ទាំង​កម្ពុជា​ផង ​។

ជាក់ស្តែង​តម្លៃ​មាស​នៅ​ទីផ្សារ​កម្ពុជា ដែល​កាល​អំឡុង​ខែមេ​សា ឆ្នាំ​២០២០ មាស​បាន​ឡើងថ្លៃ​ពី​តម្លៃ ១៨០០​ដុល្លារ ឡើង​ដល់ ២៣០០ ដុល្លារ​ក្នុង​មួយ​ដំឡឹង ដែល​ជា​តម្លៃ​ឡើង​ខ្ពស់​សម្រាប់​ប្រវត្តិ​សា​ស្រ​ខ្មែរ​នោះ ក៏​មាន​បងប្អូន​មួយ​ចំនួន​ក៏​ចាប់ផ្តើម​សម្រុក​លក់​មាស ខ្លះ​ក៏​សម្រុក​ទិញ​មាស​ទុកវិញ ។

លោក ង៉ែត ជូ ទី អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្នក​វិនិយោគ​គួរ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ថា​រវាង «​មាស និង​ដី​» គួរ​វិនិយោគ​មួយ​ណា ក្នុង​បរិបទ​ជាក់ស្តែង​នៅ​កម្ពុជា ។

អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ រូប​នេះ​បានឱ្យ​ដឹង «​តម្លៃ​មាស​ក្នុង​ពិភពលោក​ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​រហូត​ដល់​ជិត​២០០០​ដុល្លា​អា​មេ​រិ​ក​ក្នុង​១​ដំឡឹង​។ មនុស្ស​ជា​ច្រើន​វិនិយោគ​ដោយ​ទិញ​មាស​ទុក​ដើម្បី​ជា​ការ​ទប់ទល់​នឹង​អតិផរណា ភាព​មិន​ប្រាកដប្រជា​នៃ​ទីផ្សារ និង​ការ​កាត់​បន្ថយ​ហានិភ័យ​តាម​រយៈ​ពិ​ពិត​កម្ម​នៃ​ការ​វិនិយោគ (investment diversification)»​។

លោក ង៉ែត ជូ បាន​បន្ត​ថា «​ដោយឡែក​កំពូល​អ្នក​វិនិយោគ​អា​មេ​រិ​ក លោក Warren Buffett តែងតែ​លើក​ឡើង​ថា​ការ​ទិញ​មាស​ទុក​មិនមែន​ជា​ការ​ល្អ​នោះ​ទេ ព្រោះ​វា​មិន​បាន​ផ្តល់​ជា​ផល​ចំណេញ​ដូច​ជា​ការ​ទទួល​បាន​ភាគលាភ (dividend) ពី​ការ​វិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​ឡើយ​»​។

លោក​បាន​ដាក់​សំណួរ​ជា​ច្រើន​ថា ក្នុង​គោល​គំនិត​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ តើ​យើង​គួរ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​យកចំណេញ​ដែរ ឬទេ? បើ​គួរហេតុ​អ្វី? ហើយ​គួរ​វិនិយោគ​យ៉ាងដូចម្តេច?

ជាមួយ​គ្នា​នេះ​ដែរ លោក ង៉ែត ជូ បាន​បកស្រាយ​ថា «​ចំលើយ​គឺ​គួរតែ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​ព្រោះ​ទីផ្សារ​ដីធ្លី​នឹង​កាន់តែ​មាន​ភាព​ប្រសើរ តម្លៃនឹង​បន្ត​កើនឡើង​បន្ទាប់​ពី​ការ​រសាត់​បាត់​ទៅ​នៃ​វិបត្តិ​កូ​វី​ដ​១៩​។ ប៉ុន្តែ​គួរ​វិនិយោគ​តែ​លើ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​បាន​ហើយ​ព្រោះ​នៅ​តំបន់​ទាំងនោះ​នឹង​បន្ត​មាន​តម្រូវការ​ខ្ពស់ ​។

ម្យ៉ាង​បើ​អាច​គួរ​ច្នៃ​ជា​អចល​ទ្រព្យ​ដែល​អាច​រក​ប្រភព​ចំណូល​បាន​ដូច​អ្វី​ដែល​លោក Warren Buffett លើក​ឡើង​ពី​ចំណូល​ដែល​ជា​ភាគលាភ​បាន​ពី​ការ​វិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​អ​ញ្ចឹ​ង​ដែរ ។ ការ​ច្នៃ​ដី​ជាយក្រុង​អោយ​ក្លាយជា​ប្រភព​ចំណូល​បាន​រួម​មាន​ដូច​ជា ការ​ធ្វើ​ជា​ឃ្លាំង​ជួល ផ្សារ ឬ​ប្រកប​របរ​កសិកម្ម​ជាដើម​» ។

នៅ​ពេល​សាកសួរ​ថា​ តើ​គួរ​វិនិយោគ​ដី​ជាយក្រុង​នៅ​ម្តុំ​ណា​ទើប​ល្អ​នោះ លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ជាយក្រុង​ដែល​នៅ​ចន្លោះ​ពី​៣០-៥០​គម​ជុំវិញ​ក្រុង ជា​ចំនុច​ល្អ​បំផុត​។ ហើយ​គួរ​វិនិយោគ​យ៉ាងតិច​រយៈពេល​៥​ឆ្នាំ​ទើប​ជា​ការ​ល្អ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ