​អ្នក​កើត​ជំងឺគ្រុន​ឈី​ក​ជាង​​៤០​នាក់​​កំពុង​​​ព្យាបាល​នៅ​មន្ទី​ពេទ្យ


ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​​ឱ្យដឹង​​កាលពី​​​ថ្ងៃ​ទី​២៨ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០​ ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ​​មាន​អ្នក​​កើត​​ជម្ងឺ​គ្រុ​ន​ឈី​ក​​គិត​ចាប់​ថ្ងៃ​ទី​១៩​ ដល់​២៨ ខែ​ក​ក្កដា ឆ្នាំ​២០២០​ មាន​ចំនួន​១០៦​នាក់ ​ក្នុង​នោះ​​ស្ត្រី​​ចំនួន​​៦១​នាក់​ និង​កុមារ​ចំនួន​៤០​នាក់​ ​​បាន​មក​​ព្យ​បាល​នៅ​មន្ទី​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​​បច្ចុប្បន្ន​អ្នក​បន្ត​ព្យាបាល​មាន​​ចំនួន​៤១​នាក់​ ក្នុងនោះ​​ស្ត្រី​ចំនួន២៣​នាក់​និង​កុមារី​៣​នាក់​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ ​ជម្ងឺ​គ្រុ​ន​​ឈី​ក​នេះបានផ្ទុះឡើង​កាលកាល​ឆ្នាំ​២០១១ ដោយ​ជំងឺ​​ប្រភេទ​​នេះ​​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​​ខាំ​ពី​មនុស្ស​ម​ម្នាក់​ទៅ​មនុស្ស​ជា​ច្រើន​អ្នក​ទៀត​ បើសិនជា​យើង​មិន​បានការ​ពារ​ដោយ​ចង​មុង​នៅ​ពេលដេក ហើយ​​ត្រូវ​​កំចាត់​មូស​ខ្លា​ញី​ដោយ​បាញ់ថ្នាំ​សម្លាប់​ម៉ូ​ស​ខ្លា​ញី​ និង​កម្ទេច​ចោល​ជ​ម្រោ​ក​ម៉ូ​ស​ខ្លា​ញី​អោយ​អស់​ ។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត បាន​បញ្ជាក់​ថា​ ចាប់តាំង​ពី​ថ្ងៃ​ទី​១៩​ កក្កដា រហូត​ដល់​២៨​ ខែ​ក​ក្ក​ដា​ ឆ្នាំ​២០២០​នេះ រកឃើញ​​​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ​ចំនួន​៦នៅក្រុងប៉ោយប៉ែត មាន​កើតជំងឺគ្រុនឈីក​ចំនួន​១០៦​នាក់​ហើយ​បាន​​មក​សម្រាក​ព្យាបាល​​នៅ​មន្ទី​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​និង​​បាន​ព្យាបាល​ជាសៈ​ស្បើយ​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទៈ​វិញ​ ​ដោយឡែក​អ្នក​​នៅ​បន្តសម្រាក​​ព្យាបាល​​មាន​ចំនួន​៤១​នាក់ ​។

លោកវេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា អាការៈ​​អ្នកមាន​ជម្ងឺ​គ្រុ​ន​​ឈី​ក​មាន​រោគ​សញ្ញាដូចជា​ កំ​ដៅ​៣៨​អង្សា​ឡើង និង​មាន​ចេញ​ជា​កន្ទួល​រមាស់​លើ​ស្បែក ឈឺសន្លាក់​ដៃជើង ។

លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​ក្រោយ​មាន​​ផ្ទុះ​ជំងឺ​គ្រុ​ន​ឈី​ក​នៅ​តំបន់​ប៉ោយ​ប៉ែ​ត ជា​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​និង​យកចិត្តទុកដាក់​ពី​អភិបាលខេត្ត បាន​ចុះ​បាញ់ថ្នាំ​​កម្ចាស់​មូសខ្លា​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ចែកថ្នាំ​អា​ប៊ែត​​តាម​មូលដ្ឋាន​​ជូន​​ជូន​ប្រជាពលរដ្ឋ​ដាក់​តាម​ពាង​រឺ​អាង​ដើម្បី​កំចាត់​មូសខ្លា និង​ចៃ​ទឹក​ដែល​ជា​ប្រភព​បង្កើត​មូស​ខ្លា​​ខាំ​បង្កជា​ជំងឺគ្រុនឈីក ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ