ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ រួម​គ្នា​ដោះស្រាយ​ស្ថានការណ៍​លំបាក​ដើម្បី​ខ្មែរ​តែ​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​ចូលរួម​ដោះស្រាយ​ស្ថានការណ៍​លំបាក​នានា គឺ​ដើម្បី​ខ្មែរ​តែ​មួយ ។ នេះ​បើ​តាម​មនុស្ស​ជំនិត​លោក ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​ចូលរួម​ដោះស្រាយ​ស្ថានការណ៍​លំបាក​នានា គឺ​ដើម្បី​ខ្មែរ​តែ​មួយ ។ នេះ​បើ​តាម​មនុស្ស​ជំនិត​លោក ។

លោក មុត ច​ន្ថា​មនុស្ស​ជំនិត និង​ជានា​យក​ខុ​ន្ទ​កាល័យ​បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​ថា បញ្ហា​សុខភាព និង​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ នេះ គឺជា​ក្តី​កង្វល់​បំផុត​របស់​លោក ប្រធាន កឹ​ម សុខា ។
លោក កឹ​ម សុខា បន្ត​ថា ទោះ​ស្ថិត​ក្នុង​ស្ថានភាព និង​លទ្ធភាព​បែប​ណា​លោក​តែងតែ​ចូល រួមការ​ពារ និង​បម្រើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ជួយ​ដល់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពិសេស​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ជម្ងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល ។

លោក​មុត ច​ន្ថា​បាន​បន្ត​ថា តាម​រយៈ​ទំនាក់ទំនង​អន្តរជាតិ​លោក កឹ​ម សុខា បាន​ថ្លែង​នូវ​អំ​គុណ​ចំពោះ​ប្រជាពលរដ្ឋ និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ទាំងអស់ និង​ប្រទេស​ជា​មិត្ត​ដែល​បាន និង​កំពុង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ១៩៩១ មក ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ក៏​បាន​សំណូមពរ​ដល់​សហភាព​អឺរ៉ុប​ក៏​ដូច​ជា ប្រទេស​ជា​សមាជិក សូម​ឲ្យ​ជួយ​ដល់​ប្រជា​ពល​ដ្ឋ​ខ្មែរ​បន្តរ​ទៀត ជា​ពិសេស​បញ្ហា ដែល​ប្រឈម​ចំពោះ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។

លោក​មាន​ជំនឿ និង​សូម​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប រួម​គ្នា​ដោះស្រាយ​នូវ​អ្វី​ដែល​ការ​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច និង​ការងារ​ដែល​អាច​នឹង​កើត​មាន​ជា​ពិសេស​ការ​ស្តា​ឡើង​វិញ​នៅ​ក្រាយ​វិបត្តិ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ