ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤ ឆ្នាំ វ៉ា​ន់ នី​ឡា នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​រឿង​ក្តីក្តាំ​ង​ជាមួយ​អតីត​គូស្នេហ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជុំវិញ​រឿងរ៉ាវ​ក្តី​តាំង​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​តារាចម្រៀង​ស្រី​វ័យក្មេង និង​មាន​រូប​សម្រស់​ស្រស់​សោភា នាង វ៉ា​ន់ នី​ឡា ទៅ​លើ​រូបភាព​បែកធ្លាយ​នៃ​រូប​អាក្រាត​អាសអាភាស ដែល​នាង​បាន​ចោទប្រកាន់​ថា អតីត​គូស្នេហ៍​របស់​នាង​បាន​យក​ទៅ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជុំវិញ​រឿងរ៉ាវ​ក្តី​តាំង​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​តារាចម្រៀង​ស្រី​វ័យក្មេង និង​មាន​រូប​សម្រស់​ស្រស់​សោភា នាង វ៉ា​ន់ នី​ឡា ទៅ​លើ​រូបភាព​បែកធ្លាយ​នៃ​រូប​អាក្រាត​អាសអាភាស ដែល​នាង​បាន​ចោទប្រកាន់​ថា អតីត​គូស្នេហ៍​របស់​នាង​បាន​យក​ទៅ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ ហើយ​នាង​នៅ​តែ​មាន​អារម្មណ៍​ថា ពុំ​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​សម្រាប់​រូប​នាង​ពិតប្រាកដ​នោះ​ទេ ។

ក្រោយ​រូបភាព​អាក្រាត​ត្រូវ​បាន​បែកធ្លាយ នាង វ៉ា​ន់ នី​ឡា បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ចោទ​អតីត​គូស្នេហ៍​របស់​នាង ដែល​ជា​កូនប្រុស​របស់​មន្ត្រី​ធំ​មួយ​រូប ថា បុរស​រូប​នោះ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រូប​នាង​ដោយ​ចេតនា និង​បង្ហោះ​រូប​អាក្រាត​ជា​សាធារណៈ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រូប​ផ្ទាល់ កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ រឿង​ក្តៅ​គគុក​នេះ​ហាក់​ស្ងាត់​មួយ​រយៈ ស្រាប់តែ​តារាចម្រៀង​ស្រី​ដែល​បាន​ប្រែក្លាយ​រូបរាង​កាយ​ពី​នារី​មាន​សាច់​ទ្រលុកទ្រលន់ មក​ជា​ស្រី​ស្អាត​រាង​ឡើង​ស្លី​ម​បាន​រម្លឹក​ឡើង​វិញ​នូវ​រឿងរ៉ាវ​អយុត្តិធម៌​របស់​ខ្លួន ដោយ​នាង​បាន​និយាយ​ថា រយៈពេល​៤​ឆ្នាំ បាន​កន្លង​ផុត​ទៅ តែ​មិន​ទាន់​មានការ​ដោះស្រាយ​ឲ្យ​រូប​នាង​បាន​ទទួល​នូវ​យុត្តិធម៌​នោះ​ឡើយ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ​នាង វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​អោយ​មហាជន​បានដឹង​រឿង​ក្តី​របស់​នាង​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ទទួល​បាន​នូវ​យុត្តិធម៌​យ៉ាង​ដូច្នេះ​ថា​« រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ឃើញ​ខ្ញុំ​សើច​សប្បាយ​ក្អាកក្អាយ គិត​ថា ខ្ញុំ​អាច​រំសាយចិត្ត​មែន? គិត​ថា យូរ​ៗ​ទៅ​ពេល​ដែល​កាន់តែ​មិន​ទទួល​បាន​យុត្តិធម៌​ខ្ញុំ និង​ខ្ចិ​ល​លែង​ខ្វាយខ្វល់ ? ហេតុ​អី​ក៏​បញ្ហា​ដែល​កើតឡើង​លើ​បណ្តាញ​សង្គម អ្នក​ទាំងនោះ​តែងតែមាន​ច្បាប់​ការពារ​ដោះ​ស្រោ​យ​អោយ​ផ្តល់​ភាព​យុត្តិធម៌ ? ហើយ​ចុះ​រឿង​របស់ខ្ញុំ​មិច​បាន​មិន​ចេះ​ចប់ ? ម្នាក់​នឹង​គេ​មាន​អំណាច​ខ្លាំង​សំបើម​ណាស់​មែន​ទេ បានជា​ជន​នេះ​នៅ​រួចខ្លួន ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។

ព័ត៌មាន​លំអិត អោយ​កាន់តែ​ច្បាស់ អោយ​កាន់តែ​ភ្លឺ ខ្ញុំ​បកស្រាយ​នៅ​ពេល​ឆាប់​ៗ​នេះ ។ ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មា ដែល​មាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់ អាច​ធ្វើ​អ្វី​បាន​ស្រេច​ចិត្ត​ដោយ​គ្មាន​អ្នក​ចាប់ទោស​» ។

យ៉ាងណាមិញ ដោយ​ឃើញ​ភាព​ភាព​អយុត្តិធម៌​របស់​រូប​នាង​នៅ​តែ​មិន​ទាន់​មានការ​បំភ្លឺ និង​រក​ដំណោះស្រាយ​ចំពោះ​រូប​នាង ក៏​មាន​មហាជន​អ្នកគាំទ្រ​បាន​ចូលរួម​លើកទឹកចិត្ត និង​សូម​អោយ​រឿង​ក្តី​មួយ​នេះ​បាន​ដោះស្រាយ​ឆាប់​ៗ និង​សង្ឃឹមថា ពេល​រឿងរ៉ាវ​កើតឡើង​ត្រូវ​បាន​បញ្ចប់​នោះ​តារាចម្រៀង​ស្រី​វ័យក្មេង​រូប​នេះ​អាច​នឹង​ត្រឡប់​ចូល​សិល្បៈ​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បាត់​មុខ​ពី​រង្វង់​សិល្បៈ​របស់​តារាចម្រៀង​ស្រី​រូប​នេះ ពីព្រោះ​តែ​មានរឿង​កើត​មាន​ឡើងជា​ច្រើន ដែល​រូប​នាង​ត្រូវ​បាន​អតីត​គូស្នេហ៍​បាន​យក​រូបភាព​អាក្រាត​កាយ​របស់​នាង​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រូប​នាង ៕

កែសម្រួលដោយ