ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​និស្សិត​ហុងកុង ៤​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ «​អបគមន៍​» លើ​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម

3 ឆ្នាំ មុន

ហុងកុង ៖ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ចាប់ខ្លួន​សកម្មជន​និស្សិត ៤ រូប​ដែល​ជា​សមាជិក​នៃ​ក្រុម​បាតុករ​ដែល​ជា​ក្រុមគាំទ្រ​ឯករាជ្យ​ភាព​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ស្ថិត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​ហុងកុង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ចុះ​ថ្ងៃ​ទី​៣០…

ហុងកុង ៖ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ចាប់ខ្លួន​សកម្មជន​និស្សិត ៤ រូប​ដែល​ជា​សមាជិក​នៃ​ក្រុម​បាតុករ​ដែល​ជា​ក្រុមគាំទ្រ​ឯករាជ្យ​ភាព​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ស្ថិត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​ហុងកុង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ចុះ​ថ្ងៃ​ទី​៣០ កក្កដា​នេះ ។

ការ​ចាប់ខ្លួន​នេះ គឺជា​ការ​ចាប់ខ្លួន​មួយ​ក្នុង​ចំណោម​ការ​ចាប់ខ្លួន​លើក​ដំបូង​គេ​បង្អស់​ចាប់តាំងពី​ច្បាប់​ថ្មី​ត្រូវ​បាន​ចិន​ដាក់​ឲ្យ​អនុវត្ត​នៅ​ហុងកុង កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ដែល​ច្បាប់​នេះ​បាន​ចែង​ប្រឆាំង និង​ដាក់ទោស​ដល់​សកម្មភាព​ណា​មាន​លក្ខណៈ​វិទ្ធង្សនា ឧក្រិដ្ឋកម្ម ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​ផង​ដែរ ។

ប៉ូលិស​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មាន​ប្រុស​៣ នាក់ និង​ស្រី​ម្នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១៦ ទៅ​២១​ឆ្នាំ ។ ទោះបីជា​ប៉ូលិស​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ក្រុម ឬ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ក៏​ដោយ តែ​ក្រុម​នយោបាយ​មានឈ្មោះ​ថា ចលនា​និស្សិត​និយម (Studentlocalism) បាន​និយាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា សមាជិក​របស់​ខ្លួន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ដោយ​បាន​បញ្ចេញ​ឈ្មោះ​ថា ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ គឺជា​អតីត​មេដឹកនាំ​ឈ្មោះ លោក Tony Chung ។

សូម​បញ្ជាក់​ថា ចលនា​និស្សិត​និយម (Studentlocalism) គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​នយោបាយ​ជា​ច្រើន​នៅ​ហុងកុង ដែល​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ចប់​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​នេះ​ដោយសារ​តែ​ច្បាប់​សន្តិសុខ​ថ្មី តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ក្រុម​ទាំងនោះ​មិន​បាន​លុប​ព័ត៌មាន​នៃ​ការ​ធ្វើ​ចលនា​របស់​ខ្លួន​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន ហើយ​និយាយ​ថា សកម្មជន​នៅ​បរទេស​នឹង​បន្តការងារ​របស់​ពួក​គេ ។

នៅ​ក្នុង​សន្និសីទកាសែត​មួយ កាលពី​ល្ងាច​ថ្ងៃ​ពុធ អ្នកនាំពាក្យ​ប៉ូលិស​លោក លី ក្វា​យ​វ៉ា (Lee Kwai-wah) បាន​និយាយ​ថា អង្គការ ឬ​ក្រុម​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​បាន​ផ្សព្វផ្សាយ​អំពី​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​តស៊ូ​មតិ ដើម្បី​ទាមទារ​ឯករាជ្យ​ភាព​ហុងកុង​នៅ​លើ​បណ្តាញ​សង្គម ។​លោក​លី បាន​បន្ថែម​ទៀត​ថា «​យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់ ទោះបីជា​បទឧក្រិដ្ឋ​ត្រូវ​បាន​ប្រព្រឹត្តិ​នៅ​លើ​អ៊ីនធឺណិត​ក៏​ដោយ ។

សូមកុំ​គិត​ថា អ្នក​អាច​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ អំពី​ការ​ប្រព្រឹត្ត​ក្នុង​ពិភព​អ៉ី​ន​ធឺ​ណែ​ត និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​» ។

ប៉ូលិស​បាន​និយាយ​ថា ពួក​គេ​ទាំង ៤​នាក់ ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា ២០ និង​២១ នៃ​ច្បាប់​សន្តិសុខ​ដែល​ទាក់ទង​នឹង​ការ​បំបែក​រដ្ឋ ។ តាម​ច្បាប់​បទល្មើស​អបគមន៍​នៃ «​ទោស​ធម្មជាតិ​ធ្ងន់ធ្ងរ​» អាច​បណ្តាល​ឱ្យ​មានការ​ជាប់​ពន្ធនាគារ​យ៉ាងតិច ១០​ឆ្នាំ និង​រហូត​ដល់​ជាប់​ពន្ធនាគារ​ពេញ​មួយ​ជីវិត ខណៈ​ដែល​បទល្មើស​តិច​តូច គឺ​ត្រូវ​អនុវត្ត​ទោស​ពី ៣ ទៅ​១០ ឆ្នាំ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃអាទិត្យ​ក្រុម​នេះ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «​ប្រឆាំង​ជាតិនិយម​ចិន​! កសាង​ជាតិនិយម​ហុងកុង​» ដែល​ភ្ជាប់​ទៅ​នឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ទំរង់​ជ្រើសរើស​សំរាប់​កងពលតូច​និស្សិត​ហុងកុង​សហរដ្ឋអាមេរិក ។ ទំព័រ​អា​មេ​រិ​ក​របស់​ក្រុម​នេះ​និយាយ​ថា ខ្លួន​ប្តេជ្ញា​ជំរុញ​ឱ្យ​ប្រជាជន​ហុងកុង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន និង​ជំរុញ​ឆ្ពោះទៅ​រក​ឯករាជ្យ​ភាព​សម្រាប់​ហុងកុង ។

រដ្ឋាភិបាល​ហុងកុង​បានការ​ពារ​ច្បាប់​នេះ ជា​ការ​ចាំបាច់ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ហើយ​បាន​សន្យា​ថា វា​នឹង​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ ប៉ូលិស​បាន​ធ្វើការ​ចាប់ខ្លួន​ប្រហែល ១០ នាក់​ក្រោម​ច្បាប់​ថ្មី​ហើយ​បាន​ចោទប្រកាន់​មនុស្ស​ម្នាក់​ពី​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ