ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ប្រេង​​​២៥៨​ស្ថានីយ​នៅ​ទីប្រជុំ ក្នុង​នោះ​អត់​ច្បាប់​ចំនួន​៨០​ស្ថានីយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយប្រេងឥន្ធនៈ​ចំនួន​២៥៨​ស្ថានីយ​នៅ​ទីប្រជុំ ក្នុង​នោះ​ស្ថានីយ​អត់​ច្បាប់​ចំនួន​៨០​ស្ថានីយ ដែល​នាំ​ឱ្យ​មាន​ហា​នី​ភ័យ​កើតឡើង​គ្រប់ពេល នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលរង​ខេត្ត​នៅ​ក្នុង​សិក្ខាសាលា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានីយប្រេងឥន្ធនៈ​ចំនួន​២៥៨​ស្ថានីយ​នៅ​ទីប្រជុំ ក្នុង​នោះ​ស្ថានីយ​អត់​ច្បាប់​ចំនួន​៨០​ស្ថានីយ ដែល​នាំ​ឱ្យ​មាន​ហា​នី​ភ័យ​កើតឡើង​គ្រប់ពេល នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលរង​ខេត្ត​នៅ​ក្នុង​សិក្ខាសាលា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា នៅ​ខេត្តបន្ទាយមានជ័យ រហូត​ដល់​ឆ្នាំ​២០២០​នេះ មាន​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ទ​នៈ​សរុប​ទាំងអស់​មាន​ចំនួន​២៥៨​ស្ថានីយ ក្នុង​នោះ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មាន​១៩៥​ស្ថានីយ និង​ឧស្ម័ន​ឥន្ធនៈ​មាន​១៩​ស្ថា​នី រីឯ​ស្ថានីយ​ប្រេង​ផង និង​ឧស្ម័ន​ឥន្ធនៈ​ផង​មាន​ចំនួន​៤៦​ស្ថានីយ ។ ចំណែកឯ​ស្ថានីយ​ប្រេង​មានច្បាប់​អនុញ្ញាតិ​១៨​ស្ថាន​យ៍ និង​ស្ថានីយ​ដែល​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ទៅ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចំនួន​៨០​ស្ថានីយ​។

លោក​បាន​លើក​ឡើង​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិត​ផល​ប្រេងកាត និង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ហា​នី​ភ័យ​ស្ថានីយ និង​សុវត្ថិភាព​សម្រាប់​ការ​រៀបចំ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ។ ហើយ​ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ការពារ​ហានិភ័យ​កើតឡើង​ចំពោះ​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ទីប្រជុំជន បើ​កើតឡើង​ដោយ​យថាហេតុ​ណាមួយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខូចខាត​ទ្រព្យសម្បត្តិ ដើម្បី​ការពារ​សុវត្ថិភាព គឺ​ត្រូវធ្វើ​ស្ថានីយប្រេងឥន្ធនៈ​នៅ​ជាយ​ក្រុង មុន​អនុញ្ញាតិ​ច្បាប់​ធ្វើ​ស្ថានីយ​ប្រេង​។

លោក អ៊ឹ​ង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​កំពុង​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​សកម្មភាព​ជា​អាទិភាព​សំខាន់​ៗ​រួម​មាន ៖ ការ​បន្ត​កសាង និង​ពង្រីក​​សកម្មភាព​ស្ថាប័ន​ការ​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ប្រេង​កាត​។ រៀបចំ​ឡើង​វិញ ផ្នែក​ស្ថាប័ន​កិច្ចការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​មន្ត្រីរាជការ រួម​ទាំង​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កាត​កិច្ច និង​កិច្ចព្រមព្រាង​ប្រេងកាត​អាជ្ញា​បណ្ណ​លិខិត​អនុញ្ញាតិ​ផ្សេង​ៗ និង​ពង្រឹងគុណភាព ប្រសិទ្ធភាព ការពារ​ហា​នី​ភ័យ និង​សុវត្ថិភាព​ស្ថានីយប្រេងឥន្ធនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ