ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ស្ត្រី​ម្នាក់ ​រួម​នឹង​កូនស្រី​អាយុ​​១២​​ឆ្នាំ ខណៈ​ក្រុម​គ្រួសារ​កំពុង​ព្រួយ​បារម្ភ

3 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​បាត់​ខ្លួន ​រួម​ជាមួយនឹង​កូនស្រី ពេល​នេះ​ក្រុម​គ្រួ​សារបាន​ដើរ​តាម​រក​គ្រប់​ទី​កន្លែង ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ទាល់តែ​សោះ រហូត​មក​ដល់​ពេល​នេះ ​ក្រុម​គ្រួ​សារបាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ​ដើម្បី​ជួយ​ស្វែងរក​បន្ត​ទៀត ។ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ren…

បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​បាត់​ខ្លួន ​រួម​ជាមួយនឹង​កូនស្រី ពេល​នេះ​ក្រុម​គ្រួ​សារបាន​ដើរ​តាម​រក​គ្រប់​ទី​កន្លែង ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ទាល់តែ​សោះ រហូត​មក​ដល់​ពេល​នេះ ​ក្រុម​គ្រួ​សារបាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ​ដើម្បី​ជួយ​ស្វែងរក​បន្ត​ទៀត ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ren Rayut ដែល​ត្រូវជា​ប្អូនបង្កើត បាន​ធ្វើការ​បង្ហោះ​ដំណឹង​​ស្វែងរក​បងស្រី​ដែល​បាត់​ខ្លួន រួម​ជាមួយនឹង​ក្មួយ​ស្រី​ដែល​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ដែល​បាត់​ខ្លួន​មានឈ្មោះ អ៊ូ ប៊ុ​ណ្ណា អាយុ​៣៧​ឆ្នាំ មាន​ប្តី​ជា​អ្នក​​រត់​ម៉ូតូ​កង់​បី បាន​បាត់​ខ្លួន​រួម​ជាមួយនឹង​កូនស្រី​កាលពី​វេលា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែកក្កដា ហើយ​មិនដឹង​ថា ពេល​នេះ​នៅ​ទីណា​នោះ​ទេ ។

ឆ្លើយឆ្លង​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ក្រុមការងារ 60Buzz ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ren Rayut បាន​ឲ្យ​ដឹង​ថា បងស្រី​របស់​ខ្លួន សព្វថ្ងៃ​រស់នៅ​ម្តុំ​វត្ត​អង្គ​តា​មិ​ញ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មុន​ពេល​បាត់​ខ្លួន បងស្រី​របស់​គាត់​បាន​ពឹង​អ្នក​ជិតខាង​ឲ្យ​ជូន​ទៅ​ម្តុំ​ផ្សារ​ដើម​គរ ​ដើម្បី​​រើ​​អីវ៉ាន់ ដោយ​នាំ​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំទៅ​ជាមួយ ហើយ​ក៏​បាត់​ដំណឹង​រហូត​មក​ដល់​ពេល​នេះ​តែ​ម្តង។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋថា ប្រសិន​បើ​បង​ប្អូន​ណា​បានឃើញ​ភិនភាគ​ដូច​រូប​ខាង​ក្រាម ៖ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដូច​ខាងក្រោម​☎️0964300003/092111993/0715999567 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ