តារា​សម្តែង​ភាពយន្ត​ប្រុស​ម្នាក់ ជួប​គ្រោះ​​នៅ​ក្រោយ​ផ្សារ​ទឹកថ្លា


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​តារា​សម្តែង​ភាពយន្ត​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​29 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​2002 នៅ​ចំណុច​ក្រោយ​ផ្សារ​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

បើ​តា​ម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បាន​ឃើញ​​បុរស​ម្នាក់​ជា​តារា​សម្តែង​ភាពយន្ត​មួយ​រូប​មានឈ្មោះ លឹ​ម ជា​ឡាយ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 2B0018 តាម​បណ្តោយ​ផ្លូវ​2002 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

សាក្សី​ខាងលើ​បន្ត​ថា ខណៈ​ពេល​ដែល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​ម្ចាស់​រថយន្ត​ស្រវឹងស្រា ហើយ​ងោក​មួយភាំង​ទៀត ទើប​បណ្តាល​ឱ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង​តែ​ម្តង​ធ្វើ​ឱ្យ​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​នេះ តែ​សំណាងល្អ​ហើយ​ដែល​​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ទៅ​ដល់​អ្នក​ដទៃ គ្រាន់តែ​ខូចខាត​សម្ភារៈ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ រថយន្ត​របស់​តារា​សម្តែង​ភាពយន្ត​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ