ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះជាសះស្បើយ៨នាក់ ខណៈកើតកូវីដ១៩ មាន០១នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​១​នាក់ និង​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ចំនួន​៨​នាក់ បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​១​នាក់ និង​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ចំនួន​៨​នាក់ បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ។

ក្រសួងបានបញ្ជាក់ថា គិត​ត្រឹម​ម៉ោង ០៧និង០០​ព្រឹក ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ២៣៤​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១៦២​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧០​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​១​នាក់ ​៕