ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រាប់​ឲ្យ​ម្ចាស់​យានដ្ឋាន​ត្រូវ​បញ្ឈប់​កែ​ច្នៃ​រថយន្ត​ជា​បន្ទាន់​!


រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ឲ្យ​ម្ចាស់​យានដ្ឋាន​គ្រប់​ប្រភេទ​ត្រូវ​បញ្ឈប់​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឲ្យ​មក​នៅ​កម្រិត​ទាប ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រគល់ និង​ទទួល​រនាំង​សម្រាប់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ដល់​កន្លែង​កែ​ច្នៃ​យាយ​ន្ត​ទាំងអស់ សូម​អោយ​បញ្ឈប់​ការ​កែ​ច្នៃ ដែល​ខុស​នឹង​បច្ចេកទេស ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ ។

បច្ចុប្បន្ន​នេះ ផ្លូវ​មួយ​ចំនួន ត្រូវ​បាន​រង​ការ​ខូចខាត ដោយសារ​តែរ​រថយន្ត​មួយ​ចំនួន​ដឹក​លើស​ចំណុះ ។ ដូច្នេះ សូម​ឲ្យ​ក្រុមហ៊ុន​ដឹក​ទំនិញ​ទាំងអស់ មេត្តា​កុំ​កែ​ឆ្នៃ​រថយន្ត និង​ដឹក​លើស​ទម្ងន់​ដែល​ធ្វើ​អោយ​ផ្លូវ ថ្នល់​រង​ការ​ខូចខាត និង​នឹង​ងាយ​នឹង​ង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើ​ផ្សេង​ទៀត ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ចំពោះ​បញ្ហា​ចរាចរណ៍​នេះ ទាម​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា មាន​ទាំង​វិស័យ​ឯកជន ប្រជាពលរដ្ឋ ទើប​សង្គម​កម្ពុជា​យើង អាច​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន ។

សូម​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគច្រើន​បង្ក​ឡើង ដោយ​ក​ក្តា​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ មិន​គោរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​នោះ ក​ក្តា​យានយន្ត​ដែល​មាន​លក្ខណៈ​ចាស់​ៗ មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​យក​ទៅ​ធ្វើការ​កែ​ច្នៃ​ខុស​ពី​បច្ចេកទេស និង​ដឹក​លើស​ទំងន់​ជាដើម ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ