ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់ ខណៈ​ទប់​ជណ្ដើរ​ដែក​មិន​ឈ្នះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សា​ដែក​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​គាត់​ឈរ​ទប់ ជណ្ដើរ​ដែក​ឲ្យ​ជាង​២​នាក់​ទៀត​ឡើង​ទៅ​ផ្សារ​ដែក​នៅ​លើដំបូល លុះ​អ្នក​ទាំង​២​នាក់​នោះ​ឡើង​ផុត គាត់​បាន​ដក​ជណ្ដើរ​ចេញ​ដើម្បី​ផ្ដេក តែ​ធ្ងន់​ពេក​ទប់​ម្នាក់ឯង​អត់​ឈ្នះ​ក៏​ដួល​រលំ​ទៅ​លើ​ខ្សែភ្លើង នៅ​លើ​ធ្នឹម​របង​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សា​ដែក​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​គាត់​ឈរ​ទប់ ជណ្ដើរ​ដែក​ឲ្យ​ជាង​២​នាក់​ទៀត​ឡើង​ទៅ​ផ្សារ​ដែក​នៅ​លើដំបូល លុះ​អ្នក​ទាំង​២​នាក់​នោះ​ឡើង​ផុត គាត់​បាន​ដក​ជណ្ដើរ​ចេញ​ដើម្បី​ផ្ដេក តែ​ធ្ងន់​ពេក​ទប់​ម្នាក់ឯង​អត់​ឈ្នះ​ក៏​ដួល​រលំ​ទៅ​លើ​ខ្សែភ្លើង នៅ​លើ​ធ្នឹម​របង​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ឃ្លាំង​កំពុង​សាងសង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ ម៉ូ រ៉ារ​ដ្ឋា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រើយ​ត្រឹង ឃុំ​ព្រៃ​ក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ឃ្លាំង​កើតហេតុ​ខាងលើ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ឈរ​កាន់​ទប់​ជណ្តើរ​ដែក​១​ដើម ប្រវែង​៧,២០​ម៉ែត្រ ដើម្បី​ឲ្យ​បុរស​២​នាក់​ទៀត​ដែល​ជា​ជាង​ផ្សា​ដែក​ដូច​គ្នា​ឡើង​ទៅ​ផ្សា​ដែក​នៅ​លើដំបូល​ឃ្លាំង​ដែល​កំពុង​សាងសង់​។​លុះ​ពេល​ជាង​២​នាក់​នោះ​ឡើង​ផុត​ក៏​បាន​ដក​ជណ្ដើរ​ចេញ​ដើម្បី​ផ្ដេក ប៉ុន្តែ​ដោយសារ​តែ​ជណ្ដើរ​វែង និង​ធ្ងន់​ទប់​មិន​ជាប់​បណ្ដាល​ឲ្យ​ដួល​លើ​ខ្សែភ្លើង​នៅ​លើ​ឆ្នឹម​របង ដែល​ស្ថិត​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​ប៉ុស្តិ៍​ព្រៃវែង ដឹកនាំ​ដោយ​លោក អធិការ ជឹ​ម ស៊ី​ថា បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ហើយដោយ​សារ​ជន​រង​គ្រោះ និង​ម្ចាស់​ឃ្លាំង​ត្រូវជា បងប្អូន​នឹង​គ្នា​ផង​ទើប​ក្រុម​គ្រួសារ​មិន​បាន​ប្ដឹងផ្ដល់​ឡើយ​។ បន្ទាប់​មក​បាន​សុំ​យក​សាកសព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ ហើយ​ម្ចាស់​ឃ្លាំង​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន នៅ​ក្នុង​កម្មវិធី​បុណ្យសព​ផង​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ