ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ វឌ្ឍនៈ ដាក់​ឱ្យ​ដំណើរការ​សេវា​​ធនាគារ​ចល័ត Mobile Banking​ ក្រោយ​ទទួល​បានការ​អនុ​ញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុ​ញ្ញ​ត​ឱ្យ​ធនាគារ វឌ្ឍនៈ ដាក់​ឱ្យ​ដំណើរការ​សេវា​ធនា​គារ​ចល័ត (Mobile Banking) ដែល​ជា​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​​ទូរស័ព្ទ​ឆ្លាត​វៃ (Smart Phone)…

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុ​ញ្ញ​ត​ឱ្យ​ធនាគារ វឌ្ឍនៈ ដាក់​ឱ្យ​ដំណើរការ​សេវា​ធនា​គារ​ចល័ត (Mobile Banking) ដែល​ជា​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​​ទូរស័ព្ទ​ឆ្លាត​វៃ (Smart Phone) ជូន​អតិថិជន​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ដែល​នេះ​ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ធនាគារ វឌ្ឍនៈ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ វឌ្ឍនៈ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ការ​ដាក់​ឱ្យ​ដំណើរការ​នៃ សេវា​ធនាគារ​ចល័ត ធនាគារ វឌ្ឍនៈ នា​ពេល​នេះ គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយទៀត​ប្រកបដោយ​ភាព​ជោគជ័យ​របស់ ធនាគារ វឌ្ឍនៈ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ លើក​ស្ទួយ​ការ​ធ្វើ​ទំនើប​កម្ម​សេវាកម្ម​តាម​បែប​ឌី​ជី​ថ​ល ក្នុង​វិស័យ​ធនា​គារ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​លើ​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រកបដោយ​ភាព​ទំនើប ងាយស្រួល ឆាប់រហ័ស និង​សុវត្ថិភាព​ខ្ពស់​ដែល​ស្រប​តាម​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ឌី​ជី​ថ​ល​រូប​នី​យ​កម្ម​លើ​ប្រតិបត្តិការ​របស់​ធនាគារ​» ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ វឌ្ឍនៈ ចុះ​ថ្ងៃ​ទី ២៩ កក្កដា នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សេវា​ធនាគារ​ចល័ត​នេះ ផ្តល់​ជូន​អតិថិជន​នូវ​មុខងា​ជា​ច្រើន​ដែល​មាន​ភាព​ទំនើប​ទាន់​សម័យ​​ក្នុង​ការ​ប្រើប្រាស់ សម្រាប់​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​រួម​មាន​៖

-ការ​ពិនិត្យ​មើល​សមតុល្យ​គណនី (​រួម​ទាំង​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​)
-ការ​ផ្ទេរ​ប្រាក់​ក្នុង​ធនាគារ (​គណនី​របស់​ខ្លួន និង​គណនី​ដទៃ​)
-ការ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង
-ការ​ទូទាត់​ប័ណ្ណឥណទាន
-​ការ​បញ្ចូល​ប្រាក់​ទូរស័ព្ទ
-ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​លើ​ប័ណ្ណ ការ​ផ្តល់​ដំណឹង​ភ្លាម​ៗ
-ការ​ពិនិត្យ​មើល​ប្រតិបត្តិការ​លម្អិត ព្រមទាំង​កម្មវិធី​ផ្សេង​ៗ​ទៀត​ជា​ច្រើន ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ