ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងដូចម្តេច​ទើប​ដឹង​ថា ​ការងារ​មួយ​នឹងនរ​ឬទេ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន?

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ការងារ ជួប​ការ​កាត់​ប្រាក់ខែ ឬ​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង​។ ជា​រួម វា​មិនមែន​ជា​ពេល​ល្អ​សម្រាប់​ទីផ្សារ​ការងារ​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​ក៏​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ថ្មី​ៗ​ដែរ​ព្រោះ​ពួក​គេ​មិន​ច្បាស់លាស់​ថា​ការងារ​ថ្មី​នឹង​នឹងនរ​ឬទេ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​។ ខាងក្រោម​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ពិចារណា​ដើម្បី​ដឹង​ថា​ការងារ​មួយ​នឹងនរ​ទេ​នា​ពេល​បច្ចុប្បន្ន​៖ ១….

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ការងារ ជួប​ការ​កាត់​ប្រាក់ខែ ឬ​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង​។ ជា​រួម វា​មិនមែន​ជា​ពេល​ល្អ​សម្រាប់​ទីផ្សារ​ការងារ​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​ក៏​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ថ្មី​ៗ​ដែរ​ព្រោះ​ពួក​គេ​មិន​ច្បាស់លាស់​ថា​ការងារ​ថ្មី​នឹង​នឹងនរ​ឬទេ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​។ ខាងក្រោម​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ពិចារណា​ដើម្បី​ដឹង​ថា​ការងារ​មួយ​នឹងនរ​ទេ​នា​ពេល​បច្ចុប្បន្ន​៖

១. ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់
អ្នក​ត្រូវ​ទទួលស្គាល់​ការ​ពិត​ថា វិស័យ​មួយ​ចំនួន​ពិតជា​កំពុង​ជួប​ឧបសគ្គ​ច្រើន​ជាង​វិស័យ​មួយ​ចំនួន​ទៀត​ពិតមែន​ដូច​ជា​វិស័យ​ទេសចរណ៍​ជាដើម​។ ដូច្នេះ​ការ​ស្រាវជ្រាវ​ពី​វិស័យ​ដែល​កំពុង​មានការ​លូតលាស់​ខ្ពស់​នឹង​ជួយ​ឲ្យ​អ្នក​រកបាន​ឱកាស​ការងារ​ល្អ​។

២. សួរ​សំណួរ​សំខាន់​ៗ​កំឡុង​ពេល​សម្ភាសន៍
អ្នក​ត្រូវ​យល់​ច្បាស់​ពី​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​ដែល​អ្នក​កំពុង​ចាប់អារម្មណ៍​។ ដោយហេតុ​ដូចនេះ ប្រសិនបើ​អ្នកមាន​ឱកាស​ត្រូវ​បាន​សម្ភាសន៍​នោះ អ្នក​គួរតែ​សួរ​ឲ្យ​បាន​ច្បាស់​ពី​ពេល​សម្រាប់​ការ​ចាប់ផ្តើម​ការងារ​ប្រសិនបើ​អ្នក​ត្រូវ​បាន​ជ្រើសរើស និង​សួរ​បញ្ជាក់​ថា​មានឱកាស​ដែល​កាលបរិច្ឆេទ​នោះ​ត្រូវ​បាន​ពន្យា​ពេល​ឬទេ​។

អ្នក​ក៏​អាច​សួរ​ថា​តើ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​ស្ថាប័ន​នោះ​យ៉ាងដូចម្តេច​ដែរ​។ ប្រសិនបើ​ស្ថាប័ន​ដែល​អ្នក​ចាប់អារម្មណ៍​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ឆ្លើយ​តប វា​ជា​មុខសញ្ញា​ល្អ​មួយ​។

៣. រក្សា​ទំនាក់ទំនង​ជាមួយ​បុគ្គលិក
នរណា​ៗ​ក៏​ដឹង​ដែរ​ថា​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រក​ការងារ ហើយ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ វា​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​ទៅ​ទៀត​។ អ្នក​អាច​ទាក់ទង​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែល​កំពុង​តែ​ធ្វើការ​ក្នុង​ស្ថាប័ន​ដែល​អ្នក​ចាប់អារម្មណ៍ ដើម្បី​សួរ​ពី​ការ​ផ្លាស់​ប្តូរ និង​បញ្ហា​ផ្សេង​ៗ​ដែល​ស្ថាប័ន​កំពុង​តែ​ជួប​ប្រទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ