បុរស​ម្នាក់​​បើករថយន្ត​ចូល​ផឹក​ទឹក​​ប្រឡាយ​​ក្រឡាប់​ផ្ងារ​ជើង​តែម្តង


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ហើយ​មិន​អស់ចិត្ត បើករថយន្ត​បំរុង​ចូល​ផឹក​មួយ​កន្លែង​​ទៀត ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ក្រឡាប់​ផ្ងារជើង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អម​ជាមួយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​រង​ដែល​ម្ចាស់​បើក​ធ្លាក់​ប្រឡាយ​នេះ​សេ​៊​រី​ទំនើប ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២BJ-១២៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹកតែ​ម្ដង ។ អ្នកបើកបរ​រថយន្ត​មានឈ្មោះ វង់ គង្គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ លុះ​បន្ទាប់​មក​ក៏​បើករថយន្ត​ចេញពីផ្ទះ​មិត្តភក្ដិ​របស់​គាត់ ក្នុង​គោលបំណង​ចូល​ផឹកស៊ី​មួយ​កន្លែង​ទៀត ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ធ្លាក់​ប្រឡាយ​ទឹក​ក្រឡាប់​ផ្ងារជើង​រថយន្ត​ឡើង​លើ ខណៈ​ពេល​ភ្លាម​ៗ​នោះ គាត់​បាន​ស្រ​វេ​ស្រវា​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត រួច​ឡើង​មក​លើគោក ហើយ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល ទើប​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​កា​កាប​ទី​២ បាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។

ពេល​សមត្ថកិច្ច​មក​ដល់​ឃើញ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​មិន​ប៉ះពាល់​នាក់​ដទៃ សមត្ថ​កិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ ហៅ​រថយន្ត​ស្ទូច​មក​ស្ទួ​ច​អូស​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ