ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​បុរស​​ចិន​ផ្តាច់​ជីវិត​​សង្សារ​មាន​ផ្ទៃពោះ​ដឹក​សព​ទៅ​ដុត​ចោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលក្រម​ផ្តន្ទាទោស​លើ​ជនជាតិ​ចិន​ម្នាក់ ក្នុង​សំណុំរឿង​សម្លាប់​សង្សារមាន​​ផ្ទៃពោះ ហើយ​ដឹក​សព​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​ព្នៅ​នោះ នឹង​ប្រកាស​នៅ​​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សាលក្រម​ផ្តន្ទាទោស​លើ​ជនជាតិ​ចិន​ម្នាក់ ក្នុង​សំណុំរឿង​សម្លាប់​សង្សារមាន​​ផ្ទៃពោះ ហើយ​ដឹក​សព​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​ព្នៅ​នោះ នឹង​ប្រកាស​នៅ​​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ។

សវនាការ​ដឹកនាំ​ដោយ​លោក ទិ​ត សុ​ទ្ធី បូ​រ៉ា​ឆាត ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សឿ​ន មុនី​រ័​ត្ន តំណាង​អយ្យការ ។ ជនជាប់ចោទ ឈ្មោះ​ Yang Yang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម និង​បទ​លាក់កំបាំង​សាកសព ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​បន្ទប់​លេខ​២០៦ ក្នុងផ្ទះ​សំណាក់​ប៉ា​រី​ស រាជធានី​ភ្នំពេញ ។

នៅ​ចំពោះ​មុខ​ក្រចកសេះ ជនជាប់ចោទ​ឈ្មោះ Yang Yang បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​ឲ្យ​សង្សារ​ស្លាប់​មែន ។ ក្រោយមក​ខ្លួន​ក៏​រត់​ទៅ​ស្រុក​កំណើត លុះ​មួយ​ខែ​ក្រោយមក ទើប​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​សារភាព​ពី​ករណី​សម្លាប់​សង្សារ​នោះ ។

នៅ​ថ្ងៃ​កើតហេតុ ពេល​ព្រឹក​ខ្លួន​បាន​នាំ​សង្សារ​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ដើម្បី​ពិនិត្យ​សុខភាព លុះ
ដល់​ថ្ងៃត្រង់​ក៏​ទៅ​ហូប​អាហារ​នៅផ្ទះ​សំណាក់​ប៉ា​រី​ស រួច​ហើយ​នាំ​គ្នា​ឡើង​ទៅ​បន្ទប់​លេខ​២០៦
ដែល​ពួក​គេ​ជួល​ស្នាក់​នៅ ។ នៅ​ក្នុង​បន្ទប់ សង្សារ​បាន​ប្រាប់​ថា​នាង​មាន​ផ្ទៃពោះ​២​ខែ​ហើយ ពេល​ឮ​ដូច្នោះ​ខ្លួន​បាន​ប្រាប់​នាង​ឲ្យ​ទៅ​យក​កូន​ចេញ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខឹង ក៏​ស្ទុះ​មក​ប្រវាយប្រតប់​ជាមួយ​ខ្លួន ។ ពេល​នោះ ខ្លួន​គេ​ក៏​បាន​រុញ​នាង​ចេញ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ផ្ទប់​នឹង​ជ្រុង​គ្រែ​ស្លាប់​ភ្លាម​តែ​ម្ដង ។

ដោយ​គិត​អ្វី​មិន​ចេញ​ខ្លួន​បាន​អង្គុយ​ជក់បារី​អស់​២​ដើម ហើយ​ក៏​ទៅ​ទិញ​វ៉ា​លី​ស​ធំ​មួយ​នៅ​ផ្សារ​ធំ​ថ្មី ដើម្បី​យក​មក​ដាក់​សព​សង្សារ រួច​ខ្ចី​រថយន្ត​មិត្តភក្តិ​នៅ​ក្រុមហ៊ុន​ដឹក​សព​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ស្ពាន​មួយ និង​បាន​ទិញ​សាំង​ចាក់​ស្រោច​ដុត​សព​ចោល ។ បន្ទាប់​មក ខ្លួន​បាន​ទៅ​ស្រុក​ចិន​វិញ លុះ​មួយ​ខែ​ក្រោយមក​ក៏​ត្រឡប់​មក​​វិញ ទើបត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​ទៅ ។

សំណុំរឿង​នេះ តំណាង​អយ្យការ​នៅ​តែ​រក្សា​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ Yang Yang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹ​ផាក​វេ ស្ថិត​នៅ​ផ្លូវ​លេខ​២៧៣
សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ពី​បទ​ឃាត​កម្ម និង​បទ​លាក់កំបាំង​សាកសព ដើម្បី​ឲ្យ​ប្រ
ធាន​ក្រុមប្រឹក្សា​ជំនុំ​សម្រេច និង​ផ្តន្ទាទោស​ជន​ជាប់ចោទ​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ