ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​នៅ​កម្ពុជា​ឡើងថ្លៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​តម្លៃ​មាស​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ ។ ជាក់ស្ដែង​បច្ចុប្បន្ន​តម្លៃ​មាស​លើ​ទីផ្សារ​កម្ពុជា មាន​តម្លៃ​រហូត​ដល់​២៣០០​ដុល្លារ​ឯណោះ ក្នុង​មួយ​ដំឡឹង ។…

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​តម្លៃ​មាស​លើ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ ។ ជាក់ស្ដែង​បច្ចុប្បន្ន​តម្លៃ​មាស​លើ​ទីផ្សារ​កម្ពុជា មាន​តម្លៃ​រហូត​ដល់​២៣០០​ដុល្លារ​ឯណោះ ក្នុង​មួយ​ដំឡឹង ។

បើ​តាម​លោក ស្រូ​យ ឌី​ណា អាជីវករ​លក់​មាស​ពេជ្រ នៅ​ក្នុង​ផ្សារ​ដើម​គ បានអោយ​ដឹង​មាស​បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​គឺ​ឡើង​ខ្លាំង​តែ​ម្ដង ពោល​គឺ​ចាប់តាំងពី​ដើមឆ្នាំ ២០២០​មក​មាស​ចាប់ផ្ដើម​ឡើងថ្លៃ​បន្តិច​ម្ដង​ៗ និង​ឡើង​ខ្លាំង​នៅ​រយៈពេល​ថ្មី​ៗ​នេះ ។ លោក​បន្ត​ថា​ទន្ទឹម​នឹង​មាស​ឡើងថ្លៃ គាប់​ជួន​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩ នេះ​រាតត្បាត​ទាំង​នៅ​កម្ពុជា​និង​លើ​ពិភពលោក ទីផ្សារ​មាស​នៅ​កម្ពុជា​គឺ​សំបូរ​អ្នកលក់​ច្រើន​ជាង​អ្នកទិញ ដោយ​មាន​អ្នកទិញ​មាស​តិចតួច​ប៉ុណ្ណោះ ។

លោក​បាន​បន្ត​ថា « អាច​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ទិញ​មាស​ទុក​កន្លង​មក​ក្នុង​ការ​លក់​ចេញ​ទៅ​វិញ ឬ​ក៏​អាច​និយាយ​បាន​ថា ដោយសារ​តែ​កូ​វី​ដ​១៩ ធ្វើ​អោយ​ពលរដ្ឋ​បាត់​ចំណូល​និង​ត្រូវ​បង្ខំ​លក់​មាស​ដែល​ទិញ​ទុក​កន្លង​មក​សម្រាប់​ដោះស្រាយ​សិន ក៏​ប៉ុន្តែ​ហេតុផល​ច្បាស់លាស់​យ៉ាងណា​នោះ គឺ​យើង​មិន​អាច​ស្មានចិត្ត​អតិថិជន​បាន​នោះ​ទេ » ។

លោក​ឌី​ណា បាន​និយាយ​ថា កាលពី​ឆ្នាំ ២០១៩ ហាងឆេង​មាស​ឡើងថ្លៃ​បំផុត​ត្រឹម​១៨០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ដំឡឹង តែ​មក​ដល់​ឆ្នាំ ២០២០​ជា​ពិសេស​នៅ​ពេល​ស្ថានភាព​កូ​វី​ដ​១៩ កាន់តែ​រាលដាល​ខ្លាំង​ស្រាប់តែ​មាស​កាន់តែ​ឡើងថ្លៃ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង ។

បើ​តាម​បណ្ដា​ហាង​លក់​មាស​ដទៃ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ថា បច្ចុប្បន្ន​នេះ អ្នកទិញ​មាស​បាន​ធ្លាក់​ចុះ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ ខណៈ​អ្នកលក់​មាស​វិញ​មាន​សន្ទុះ​កើនឡើង​ខ្ពស់​ដោយ​មិនដឹង​មូលហេតុ ។ វា​អាច​បណ្ដាល​មក​ពី​មាស​ឡើងថ្លៃ​ផង ឬ​អាច​ដោយសារ​តែ​មាន​តម្រូវការ​ប្រើប្រាស់​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព ឬ​ក៏​អាជីវកម្ម​ផ្សេង​ៗ​ទៀត​មាន​អ្នកលក់​ច្រើន​ជាង​អ្នកទិញ ។

អ្នកលក់​មាស​មួយ​រូប​លោក​ជឿន បាន​និយាយ​ថា លោក​លក់​មាស​ដើម្បី​គឺ​ដើម្បី​យក​ប្រាក់​ដោះស្រាយ​បញ្ហា​ដោយសារ​តែ​ក្នុង​ដំណាក់កាល​នេះ លោក​មិន​អាច​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួ​សារបាន​គ្រប់គ្រាន់ ជា​ពិសេស​បង់​ធនាគារ ក្នុង​ពេល​អាជីវកម្ម​របស់​លោក​មិន​កាក់កប​សោះ ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩នេះ ។

បើ​តាម​សារព័ត៌មាន​រុ​ស្ស៊ី RT ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ពី​ការ​ឡើងថ្លៃ​ខ្ពស់​បំផុត​នៃ​ហាងឆេង​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយ​ក្នុង​នោះ​តម្លៃ​មាស​បាន​ហក់​ឡើង​ដល់​១៩៤៣​ដុល្លារ​ក្នុង​មួយ​អោន ( ១​អោន​ស្មើនឹង​ប្រមាណ ០,៨៣​ដំឡឹង ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ