ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជួបគ្រោះអកុសល ខណៈឡើងជួសជុលដំបូលបន្ទប់ទឹកវត្ត​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​​​បានយកម៉ូទ័រ​ឡើង​ទៅ​ជួសជុល​ដំបូល​​បន្ទប់ទឹក​វត្ត​ ​ស្រាប់តែ​ម៉ូទ័រនោះឆ្លងចរន្ត បណ្តាល​ឱ្យ​ឆក់ធ្លាក់ពីលើ​ដំបូលបន្ទប់ទឹក​បាត់បង់ជីវិត ។​ ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពីព្រឹកថ្ងៃទី​២៧ កក្កដា នៅចំណុចបន្ទប់ទឹក​ក្នុង​វត្ត​ដា ​ស្ថិត​នៅ​ភូមិ​ដា…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​​​បានយកម៉ូទ័រ​ឡើង​ទៅ​ជួសជុល​ដំបូល​​បន្ទប់ទឹក​វត្ត​ ​ស្រាប់តែ​ម៉ូទ័រនោះឆ្លងចរន្ត បណ្តាល​ឱ្យ​ឆក់ធ្លាក់ពីលើ​ដំបូលបន្ទប់ទឹក​បាត់បង់ជីវិត ។​

ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពីព្រឹកថ្ងៃទី​២៧ កក្កដា នៅចំណុចបន្ទប់ទឹក​ក្នុង​វត្ត​ដា ​ស្ថិត​នៅ​ភូមិ​ដា ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ ​។

ជន​រង​គ្រោះ​ឈ្មោះ គឹ​ម ចាន់​មាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ប្រាក់ ចិន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​រស់នៅភូមិឃុំជាមួយជនរងគ្រោះ និង​ដែល​ត្រូវជា​ប្អូនថ្លៃ​​របស់ជនរងគ្រោះបាន​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ ពួក​​គាត់​មាន​គ្នា​៣នាក់​ ​រួម​មាន ១-​ឈ្មោះ គឹ​ម ចាន់​មាន ​(ជនរងគ្រោះ​) ២-​​ឈ្មោះ ប្រាក់ ចិន និង​៣-ឈ្មោះ គឹ​ម ឌី​ណា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ឡើង​​ទៅ​​ជួសជុល​ដំបូល​បន្ទប់ទឹក​ក្នុង​វត្ត​ដា​។

តាម​ប្រភពដដែលបានបន្ត​ថា នៅ​ពេល​កំពុង​​ជួសជុលបន្ទប់​​ទឹកខាងលើនោះ​ ​គាត់​​បាន​​ឃើញ​​ជនរងគ្រោះ​យក​ម៉ូ​ទ័​របាញ់​វី​ស​ដំបូលបន្ទប់ទឹក​ ពេល​ជនរងគ្រោះ​កំពុងកាន់ម៉ូតូ​​បាញ់​វី​ស ស្រាប់តែ​ម៉ូ​ទ័​រនោះ​​​ឆ្លង​ចរន្តឆក់​ជនរងគ្រោះ​ លុះឃើញបែបនេះ គាត់​ក៏​បាន​ដកឌុ​យ​ចេញពី​ព្រី​ភ្លើង​ភ្លាម​​ៗដែរ ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ធ្លាក់​ចុះ​មក​ក្រោម​បុក​នឹង​ជ្រុង​កាំ​ជ​ណ្ដើរ​ បែកក្បាល បណ្តាល​​ឱ្យបាត់បង់ជីវិត​បាត់ទៅហើយ ។​

ក្រោយ​ទទួល​​​បាន​ព័ត៌មាន​​ខាងលើភ្លាម ​កម្លាំង​សមត្ថកិច្ច ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​សពជនរងគ្រោះ​ រក​ឃើញ​ថា ​ពុំ​មានជាប់​​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ ​គឺ​ជន​រង​គ្រោះត្រូវ​ចរន្តអគ្គិសនីឆក់ បណ្តាល​ឱ្យ​​​ធ្លាក់​ពី​លើ​ដំបូល​បន្ទប់ទឹក​កម្ពស់​៤​ម៉ែ​ត​បុក​នឹង​កាំ​ជ​ណ្ដើរ​ថ្ម​បែកក្បាលបាត់បង់ជីវិតប្រាកដមែន ។ ​បច្ចុប្ប​ន្ន សព​ជនរងគ្រោះត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ