ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្នុង​រោងចក្រ​ផលិត​ស៊ុម​រូបថត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្លើង​ឆេះ​កម្ទេច​ឈើ​ធ្វើ​ស៊ុម​រូបថត​របស់​រោងចក្រ​វ៉ា​ន់​ហ្គោ​ល​ផលិត​ស៊ុម​រូបថត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​២ ស្ថិត​ក្នុង​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្លើង​ឆេះ​កម្ទេច​ឈើ​ធ្វើ​ស៊ុម​រូបថត​របស់​រោងចក្រ​វ៉ា​ន់​ហ្គោ​ល​ផលិត​ស៊ុម​រូបថត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​២ ស្ថិត​ក្នុង​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២០ ។

លោក វណ្ណ សុ​មុន្នី អភិបាលរង​ក្រុង​បា​វិត​បានឱ្យ​ដឹង​ថា នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​ភ្លើង​ឆេះ​នៅ​រោងចក្រ​ខាងលើ លោក លឹ​ម សៀង​ហេង អភិបាលក្រុង​បា​វិត បាន​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​​នគរបាល​ក្រុង និង​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ច្រក​ម្ទេស ព្រមទាំង​កម្លាំង​មូលដ្ឋាន​​កងរាជ​អាវុធ​ហត្ថ​ក្រុង​បា​វិត ទៅ​ជួយ​អន្តរាគមន៍​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង គឺ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​១​គ្រឿង និង​របស់​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​បា​វិត​១​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​៦​រថយន្ត ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ករណី​ភ្លើង​ឆេះ​ក្នុង​រោងចក្រ​ខាងលើ សមត្ថកិច្ច​យើង​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​១០០% ដោយ​ប្រើ​រយៈពេល​១​ម៉ោង​កន្លះ ហើយ​ក៏​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែរ គឺ​ឆេះ​ខូចខាត​តែ​កម្ទេច​ឈើ​ធ្វើ​ស៊ុម​រូបថត​អស់​មួយ​ចំនួន ។ រីឯ​មូលហេតុ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​​នេះ ក៏​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ