ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តែង​មុទិតា​អនុ​មោទ​នា ជូន​លោក​ជំទាវ យិ​ន ផា​ន្នី ថុ​ង​អ៊ុ​យ​ប៉ា​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តេច​ព្រះសង្ឃ​នាយករង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្តកណ្តាល សូម​ចម្រើនពរ…

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តេច​ព្រះសង្ឃ​នាយករង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្តកណ្តាល សូម​ចម្រើនពរ លោក​ជំទាវ ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង ។

អាត្មាភាព​សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​គា សម្តេច​ព្រះសង្ឃ​នាយករង​នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ​ខេត្តកណ្តាល និង​ជា​ព្រះ​ចៅអធិការ វគ្គ​ព្រះ​ឥន្ទ​សាមគ្គីធម៌ ព្រមទាំង​ព្រះ​មន្ត្រី​សង្ឃ​សហការី​នៃ​សាលា​គណ​គណៈធម្មយុត្តិកនិកាយ​ខេត្តកណ្តាល ព្រះ​អនុគណ ព្រះ​គ្រូ​ចៅអធិការ លោក​អាចារ្យ គណៈកម្មការ គ្រប់​វត្ត​នៃ​គណៈ​ធម្មយុត្ត​ខេត្តកណ្តាល សូម​សម្តែង​នូវ​មុទិតាចិត្ត​ត្រេកអរ​រីករាយ​អនុមោទនា នៅ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ឧត្តុ​ង​ឧត្តម​ថ្លៃថ្លា​ជាទី​បំផុត លោក​ជំទាវ​ត្រូវ​បាន​គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និកាយ​ធម្មយុត្ត​ខ្មែរ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អភិ​សិរី សុ​គ​ន្ធា​មហា​សង្ឃរាជា ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក​នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ញត្តិ​នាម ជោតិ​វ​តី​មហា ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ។

ការ​ទទួល​បាន​នូវ​គោរមងារ​នេះ ពិតជា​បុណ្យ​កុសល​ដ៏​ធំធេង​បំផុត​សាង​ឡើង​តាំងពី​អតីតជាតិ និង​បច្ចុប្បន្ន​ជាតិ​ដែល​លោក​ជំទាវ បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំង​បញ្ញា​ស្មារតី និង​ទ្រព្យធន​ច្រើន​ជា​អនេក​ជួយ​ទ្រទ្រង់ និង​ឧបត្ថម្ភ​ទំនុកបម្រុង​ថែរក្សា​ការពារ​ព្រះពុទ្ធ​សាសនា សំណង់​ប្រាសាទបុរាណ​នានា សិល្បៈ​វប្បធម៌ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជាតិ ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អាត្មាភាព សូម​សូត្រ​ព្រះ​បរិត្ត​ពុទ្ធមន្ត​ប្រសិទ្ធិ​ពរ​ជ័យ​បវរ​មហាប្រសើរ​ជូន លោក​ជំទាវ​ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ សាសនូបត្ថម្ភក៍ យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង ព្រមទាំង​បុត្រា បុត្រី ចៅប្រុស​-​ចៅស្រី សូម​បាន​ប្រាសចាក​នូវ​រោគាពាធ មាន​សុខភាព​ល្អ​បរិបូរណ៍ កាល​ពល​មាំមួន ជន្មាយុ​យឺនយូរ ពុទ្ធ​ពរ អាយុ វណ្ណៈ សុខៈ ពលៈ និង​សូម​សម្រេច​ជោគជ័យ សម​តាម​បំណងប្រាថ្នា​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ។

សូម លោក​ជំទាវ​ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង មេត្តា​ទទួល​នូវ​សេចក្តី​រាប់អាន​ក្នុង​ធម៌​ដ៏​ខ្ពង់ខ្ពស់​ពី​អាត្មាភាព ៕