ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ភរិយា​របស់​មហាសេដ្ឋី​ទី​១​លើ​លោក បរិច្ចាគ​លុយ​ជាង​១.៧​ពាន់​លាន​​ដុល្លារ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ លោកស្រី MacKenzie Scott ដែល​ជា​អតីត​ភរិយា​របស់​មហាសេដ្ឋី​មាន​ជាងគេ​លើ​លោក Jeff Bezos បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ជិត ១.៧​ពាន់​លាន​ដុល្លារ…

អា​មេ​រិ​ក ៖ លោកស្រី MacKenzie Scott ដែល​ជា​អតីត​ភរិយា​របស់​មហាសេដ្ឋី​មាន​ជាងគេ​លើ​លោក Jeff Bezos បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ជិត ១.៧​ពាន់​លាន​ដុល្លារ ទៅ​ឱ្យ​អង្គការ​ផ្សេង​ៗ​គ្នា និង​បុព្វហេតុ​ជា​ច្រើន បន្ទាប់​ពី​បាន​សន្យា​កាលពី​ឆ្នាំ​មុន​ថា នឹង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​សកម្ម​ភាពល្អ​ៗ​ពេញ​មួយ​ជីវិត​របស់​លោកស្រី​។

កាលពី​ថ្ងៃ​អង្គា​រ៍ លោកស្រី បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ស្តី​ពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្សេង​របស់​លោកស្រី នៅ​ក្នុង​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ និង​បាន​ប្រកាស​ផង​ដែរ​ថា លោកស្រី​បាន​ប្តូរ​ឈ្មោះ​ចុងកន្ទុយ របស់​លោកស្រី ទៅ​ជា​ឈ្មោះ​កាលពីមុន​របស់​លោកស្រី​មុន​ពេល​រៀប​ការ​ជាមួយនឹង​លោក Jeff Bezos​។

លោកស្រី ក្រោយ​ពី​បាន​លែងលះ​ជាមួយនឹង​មហាសេដ្ឋី​មាន​ជាងគេ​លើ​លោក​មក លោកស្រី​ទទួល​​បាន​ភាគហ៊ុន​មួយ​ភាគ​បួន​នៃ​ក្រុមហ៊ុន Amazon កាលពី​ឆ្នាំ​មុន ដោយ​ផ្តល់​ឱ្យ​លោកស្រី​នូវ​​ភាគហ៊ុន ៤% ដែល​មាន​តម្លៃ​ជាង ៣៥​ពាន់​លាន​ដុល្លារ​នៅ​ពេល​នោះ​។ យោង​តាម​ស​ន្ទ​ស្សន៍​របស់​លោកស្រី សារព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោកស្រី ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រហែល ៦០​ពាន់​លាន​ដុល្លារ​។

លោកស្រី​បាន​បន្ថែម​ថា អំណោយ​ចំនួន ១.៧​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​អង្គការ​ចំនួន ១១៦ ដែល​ផ្តោត​លើ​វិស័យ​មួយ​ក្នុង​ចំណោម​តម្រូវការ​ទាំង ៩ រួម​មាន​៖ ការ​រើសអើង​ជាតិ​សាសន៍ សមធម៌​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា លទ្ធិប្រជាធិបតេយ្យ​មុខងារ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​។ ក្នុង​ចំណោម​អង្គការ​ដែល​លោកស្រី​គាំទ្រ គឺ​មូលនិធិ​ការពារ​ជាតិ និង​អប់រំ​ផ្នែក​ច្បាប់​របស់ NAACP មូលនិធិ​អូ​បា​ម៉ា មជ្ឈមណ្ឌល​ប្រធានាធិបតី George W. Bush, RAINN និង មូលនិធិ​អាកាសធាតុ​អឺរ៉ុប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ