ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​រំពឹង​ថា​វ៉ាក់​សាំង​កូ​វី​ដ​នឹង​ដល់​ដៃ​អ្នក​ប្រើ​នៅ​ចុង​ខែ​​ធ្នូ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​ពិសោធន៍ Oxford / AstraZeneca ចំនួន ១៥.២​លាន​ដូ​ស ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ…

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​ពិសោធន៍ Oxford / AstraZeneca ចំនួន ១៥.២​លាន​ដូ​ស ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ១៩ នៅ​ចុងខែ​ធ្នូ ប្រសិនបើ​ការ​សាកល្បង​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​។

យោង​តាម​លេខាធិការ​ផ្នែក​ឃ្លាំមើល​សុខភាព លោក Arnaldo Correia de Medeiros ការ​ចាក់​វ៉ាក់សាំង​ដំបូង គួរតែ​មក​ដល់​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ស​ប្តា​ហ៍​ទី​២ នៃ​ខែធ្នូ​។ លេខាធិការ​រូប​នេះ មិន​បាន​បញ្ជាក់​ថា តើ​វ៉ាក់សាំង​នេះ​នឹង​ចេញ​មកពីណា​ទេ?

លោក Medeiros បាន​ប្រាប់​ទូរទស្សន៍ CNN Brasil នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា​៖ «​ប្រសិនបើ​ការ​សិក្សា​ទទួល​បាន​ជោគជ័យ យើង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ខែធ្នូ​»​។

ដូ​ស​ចំនួន ១៥.២​លាន​ដូ​សទៀត រំពឹង​ថា​នឹង​មក​ដល់​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ខែមករា ហើយ​វ៉ាក់​សាំង ៧០​លាន​ដូ​សទៀត គួរតែ​មាននៅ​ចន្លោះ​ខែមីនា និង​មេ​សា​។ លេខាធិការ​រូប​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ចាស់​គឺជា​ក្រុម​ទី​១ ដែល​បាន​ទទួល​វ៉ាក់សាំង​នេះ​។

កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ជាមួយ Oxford / AstraZeneca មិន​ទាន់​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​នៅឡើយ​ទេ​។ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ជូនដំណឹង​ដល់​សា​រព័ត៌មាន CNN ថា ការ​ចរចា​អំពី​បច្ចេកទេស​ទាក់ទង​នឹង​ផលិតកម្ម​និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​នៅ​តែ​កំពុង​ពិភាក្សា​។ ទោះ​យ៉ាងណា​ក៏​ដោយ វា​មិន​ផ្លាស់​ប្តូរ​ពេលវេលា​ដែល​បាន​ស្នើ​ឡើង​របស់​លេខាធិការ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេ​ស៊ី​ល​ជា​កន្លែង​សាកល្បង​វ៉ាក់សាំង​។ យ៉ាង​ហោច​ណាស់​ប្រជាជន​ប្រេ​ស៊ី​ល ៥០០០​នាក់​កំពុងធ្វើការ​ស្ម័គ្រចិត្ត សម្រាប់​ការ​សាកល្បង​ប្រសិទ្ធភាព​ដំណាក់កាល​ទី​៣៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ