ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​៥០០​នាក់ របស់​ក្រសួង​ចំនួន​បី​ចុះ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​មន្ត្រី​សរុប​៥០០​នាក់ ដើម្បី​ចុះ​វាស់វែង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​មន្ត្រី​សរុប​៥០០​នាក់ ដើម្បី​ចុះ​វាស់វែង និង​ប្រមូល​ទិន្នន័យ​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់ ជាក់ស្តែង​ក្នុង​ទីតាំង​រដ្ឋ​ចុះបញ្ជី​ដី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់ និង​អាស្រ័យ​ផល​យូរ​មក​ហើយ ដែល​នៅ​សេសសល់​តាម​ភូមិ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

ក្រសួង​ដែនដី​នគរូបនីយកម្ម បាន​ជូនដំណឹង​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​៥០០​នាក់​នោះ​មាន​ប្រមាណ​៣០០​នាក់ ជា​មន្ត្រី​របស់​ខ្លួន​៥០​នាក់​ជា​មន្ត្រី​របស់​ក្រសួងកសិកម្ម និង​ប្រមាណ​២០០​នាក់ ជា​មន្ត្រី​ក្រសួងបរិស្ថាន ។

នៅ​ក្នុង​បេសកកម្ម​ក្រោយ​ពី​មានការ​ចង្អុលបង្ហាញ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី កាលពី​ពេល​ថ្មី​ៗ​មក​នោះ ក្រុម​មន្ត្រី និង​ប្រើប្រាស់​ឧបករណ៍ ទំនើប​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន ។

ក្រសួង​ជំនាញ​ថា​ឧបករណ៍ T300 Plus GNSS ដែល​មាន​ភាព​ជាក់លាក់​ខ្ពស់​ក្នុង​ការ​វាស់វែង​តាម​រយៈ​ការ​ចាប់​យក​ទិន្នន័យ​ពី​ផ្កាយ​រណប ក្រុមការងារ​វាស់វែង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ធ្វើការ​វាស់វែង និង​ចុះបញ្ជី​ដី​រដ្ឋ​ដែល​នៅ​សេសសល់​តាម​ការ​ចង្អុលបង្ហាញ​ព្រំ​ដី​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ ។

នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ២០២០ កន្លង​មកនេះ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​នៅ​សេសសល់​ដោយ​ត្រូវ​តែ​រៀបចំ​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​មក​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​ដី​ដែល​គម្រប​ព្រៃឈើ ឬ​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ ជាដើម​នោះ ។

សម្ដេច​តេ​ជោ បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដូច​ជា ក្រសួងបរិស្ថាន កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី និង​នគ​រូ​នី​យ​កម្ម​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត និង​ត្រូវ​តែ​បញ្ចប់​ឲ្យ​ដាច់ស្រេច​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តំបន់​ទាំងនោះ ។

លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​កំពុង​ចុះ​ទៅ​ដល់​ខេត្តមណ្ឌលគិរី​នា​ពេល​នេះ ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​ការងារ​របស់​ក្រុមការងារ​ទាំង​៥០០​នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ