ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ដណ្ដើម​ពាន KMH ឈាន​ដល់​វគ្គ​៨​ក្រុម​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ពាន​ពាក់កណ្ដាល​អាជីព​ប្រចាំ​រដូវ​កាល​ថ្មី ២០២០ គឺ​ការ​ប្រកួត​ដណ្ដើម​ពាន KMH Champioan League បាន​ឈាន​ដល់​ការ​ប្រកួត​យក​តែ​៨​ក្រុម​ចុង​ក្រោយ​ហើយ ដោយ​កាលពី​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​ពាន​ពាក់កណ្ដាល​អាជីព​ប្រចាំ​រដូវ​កាល​ថ្មី ២០២០ គឺ​ការ​ប្រកួត​ដណ្ដើម​ពាន KMH Champioan League បាន​ឈាន​ដល់​ការ​ប្រកួត​យក​តែ​៨​ក្រុម​ចុង​ក្រោយ​ហើយ ដោយ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ មុន​នេះ ។

ហើយ​ពូ​ល E ដែល​ចម្រុះ​ដោយ​ក្រុម​ពាក់កណ្ដាល​អាជីព​ល្អ​ៗ បាន​ប្រកួត​បញ្ចប់​ហើយ ខណៈ​ដែល​ក្រុម​តារា​មហាហង្ស ដែល​ជា​ក្រុម​ពាក់កណ្ដាល​អាជីព​មាន​តារា​សម្ដែង​ជា​កីឡាករ​ផង បាន​យកឈ្នះ​ក្រុម​ខ្លាំង ISI Dangkor Senchey FC ក្នុង​លទ្ធផល 1-0 ហើយ​ក្លាយជា​លេខ​១ ក្នុង​ពូល ជាមួយនឹង​ពិន្ទុ​៩​ពេញ​។

ការ​ប្រកួត​នេះ​ដែរ ចាប់ផ្ដើម​តាំងពី​ស្ថានភាព​កូ​វី​ដ​19 មានការ​ប្រសើរ​ឡើង នេះ​គឺជា​ការ​ប្រកួត​ដណ្ដើម​ពាន​ពាក់កណ្ដាល​អាជីព​ប្រចាំឆ្នាំ ដែល​ការ​ប្រកួត​មួយ​នេះ​ក៏​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ពាក់កណ្ដាល​អាជីព​ធំ​មួយ​ផង​ដែរ ។ ដោយ​ជា​រៀង​រាល់​ឆ្នាំ ការ​ប្រកួត​ដណ្ដើម​ពាន​នេះ រមែង​មាន​ក្រុម​ប្រកួតប្រជែង​សុទ្ធតែ​ខ្លាំង​ៗ​ចូលរួម​។

នៅ​ក្នុង​រដូវ​កាល​នេះ ដ្បិតតែ​មានការ​ប៉ះពាល់​ដោយ​កូ​វី​ដ​19 ក៏​ការ​ប្រកួត​នេះ នៅ​តែ​បាន​ដំណើរ​ការ ទើប​ការ​ប្រកួត​ទាំងមូល​លេច​រូបរាង​ឡើង ហើយ​ដំណើរការ​ការ​ប្រកួតប្រជែង​ក្នុង​មួយ​រយៈ​ចុង​ក្រោយ រហូត​ឈាន​ដល់​ការ​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ដែល​មាន​ន័យ​ថា រក​ឃើញ​លេខ​1 និង​លេខ​2 ប្រចាំ​ពូ​ល​នីមួយ​ៗ ហើយ​ក្រុម​ដែល​បាន​ឡើង​បន្ត​ត្រូវ​ប្រកួត​ខ្វែង ដើម្បី​ជម្រុះ​យក​តែ​4​ក្រុម​ទៅ​កាន់​វគ្គ​បន្ត​។

លោក អ៊ិ​ន សុ​ភិន ប្រធាន​ក្រុម Mohahang All Star FC ដែល​ជា​ក្រុម​ទទួល​ពិន្ទុ​លេខ​1​ប្រចាំ​ពូ​ល E បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ពាន​នេះ ធ្វើ​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្រុម​របស់​លោក​ទើបតែ​បាន​ចូល​ប្រកួត​បាន​2​លើក​ប៉ុណ្ណោះ​។

លោក​ថា កាលពី​លើក​ទី​1 ក្រុម​លោក​ក៏​បាន​ចូល​ក្នុង​ចំណោម​8​ក្រុម​បែប​នេះ​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​ប្រកួត​យក​4​ក្រុម​ក៏​ត្រូវ​ធ្លាក់​ចេញ​។

យ៉ាងណាមិញ​លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ ក្រុម​របស់​លោក​នៅ​មិន​ទាន់​មាន​សមត្ថភាព និង​មិន​ទាន់​មាន​សមាជិក​ក្រុម​ល្អ​ដូច​ក្នុង​រដូវ​កាល​ថ្មី​នេះ​ទេ ទើប​លោក​ហាក់​មានការ​រំពឹង​នៅ​ពេល​មានឱកាស​ឈាន​ចូល​ដល់​វគ្គ​8​ក្រុម​ម្ដងទៀត​នៅ​ក្នុង​ពេល​នេះ​។

លោក​ថា ការ​ប្រកួត​រដូវ​កាល​នេះ ក្រុម​លោក​មើលឃើញ​ពី​សន្ទុះ​ជោគជ័យ​ល្អ​ជាង បើ​ធៀប​នឹង​ឆ្នាំ​មុន ទើប​លោក​ហាក់​មាន​ទំនុកចិត្ត​ជាង​មុន នៅ​ពេល​សួរ​ពី​អារម្មណ៍​ថា សង្ឃឹម​កម្រិត​ណា​លើ​ពាន​នៅ​វគ្គ​វុង​ក្រោយ​។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ឆ្លង​ផុត​ការ​ប្រកួត​ក្នុង​ពូ​ល ហើយ​បាន​ឈរ​លេខ​១​ក្នុង​ពូ​ល ក្រុម​របស់​លោក​នឹង​ត្រូវ​បង្កើន​ការ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​សម្រាប់​ឱកាស​វគ្គ​មួយ​ភាគ​៤ បើ​ទោះជា​ក្រុម​របស់​លោក​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ខ្លាំង​ៗ​នៅ​ក្នុង​ពូ​ល​ផ្សេង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ