ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រីទម្លាយមូលហេតុ ក្រោយឃើញ​សព​អ្នកលក់អនឡាញម្នាក់​អណ្តែតទឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​កណ្តាលទន្លេ​ ត្រូវបានគេសង្ស័យ​​​ថា ជនរងគ្រោះបានលោតទឹកពីលើស្ពានជ្រោយចង្វារ ហើយ​មិនដឹងថា ជនរងគ្រោះ​មានវិបត្តិអ្វីនោះទេ ។ ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​​១និង២៩នាទីព្រឹក​​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ…

រាជធានី​ភ្នំពេញ​៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​កណ្តាលទន្លេ​ ត្រូវបានគេសង្ស័យ​​​ថា ជនរងគ្រោះបានលោតទឹកពីលើស្ពានជ្រោយចង្វារ ហើយ​មិនដឹងថា ជនរងគ្រោះ​មានវិបត្តិអ្វីនោះទេ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​​១និង២៩នាទីព្រឹក​​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ ២០២០ នៅ​ចំណុច​ខាងត្បូង​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សពបុរស​​ម្នាក់​ខាងលើ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណនៅ​​ឡើយទេ​ មាន​អាយុ​ប្រមាណ​ជិត​៣០​ឆ្នាំ ស្លៀកខោ​ពណ៌​ពងមាន់​រហែក​ក្បាលជង្គង់ ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ ។

តាមប្រភព​​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ​ គេ​ឃើញ​សពបុរសម្នាក់​​បាន​ផុស​អណ្តែត​ឡើង​​​ក្នុងទឹកទន្លេ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ហើយ​ក៍រ​សាត់​​តាម​ខ្យល់​ទៅ​ទិស​ខាងត្បូង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ទៅ​ឡាយ​នៅ​កណ្តាលទន្លេ​និង​ឡាយ​នៅ​​លើ​ច្រាំង​ទន្លេ​ត្រើយ​ខាងកើត ព្រមទាំង​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឈរ​មើល​ពី​ច្រាំង​ទន្លេ ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​​​ដឹងប​ន្ត​ថា សព​ជនរងគ្រោះ​ចេះ​តែរសាត់​តាម​ខ្យល់​អស់​រយះ​ពេល​ប្រមាណ​ជាង​១​ម៉ោង​ទៅ​ហើយ​ ​លុះ​នៅ​​វេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់ទៅ​ហើយ ពុំ​ទាន់​ឃើញ​មាន​ស​មត្ថកិច្ច​ខាង​ណា​ចាត់ចែង​​អូសសព​​​ចូល​ខាង​ដើម្បី​អោយ​នគរបាល​ជំនាញ​ចុះ​មក​ត្រួតពិនិត្យនៅឡើយទេ ។

​ទន្ទឹមនឹង​មានកា​រ​ភ្ញាក់ផ្អើលករណី​ខាងលើនេះដែរ​ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​សង្ស័យ​ថា បុរស​​រងគ្រោះ​បាន​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែកក្កដា ​។ ​ទោះបីជា​យ៉ាងណា​ មាន​តែ​នគរបាល​ជំនាញ​និង​គ្រូពេទ្យ​តុលាការ​​ចុះមក​ពិនិត្យទេ ទើប​ដឹង​ពី​មូលហេតុ​នៃ​ការ​បាត់បង់ជីវិត​​របស់​បុរស​​រងគ្រោះ​ខាងលើនោះ ។​

គិតមកត្រឹមវេលាម៉ោង​​​១និង​៥៨នាទីរសៀលថ្ងៃដដែល ​គេសង្កេតឃើញ​​មាន​​នារីម្នាក់​អះអាង​ថា​ជា​បងស្រី​របស់​ជនរងគ្រោះខាងលើ​​​បានមកដល់កន្លែងកើតហេតុ ​ហើយ​សពបុរសរងគ្រោះ​ខាងលើត្រូវបានអូសចូលខាង​ផងដែរ​ ។​

បើតាមការអះអាង​ពីបងស្រីរបស់ជនរងគ្រោះបាន​ឱ្យ​ដឹង​ថា ជនរងគ្រោះឈ្មោះប្រាក់ រិទ្ធី ភេទប្រុស អាយុ​​២៤​ឆ្នាំ ជាអ្នកលក់ផលិតផល​តាមអនឡាញ ស្នាក់នៅម្តុំគិរីរម្យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ​ភូមិយាមខៅ ​ឃុំ​ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ​។

តាម​ប្រភពដដែលបាន​អះអាងប្រាប់សមត្ថកិច្ច​ថា ជនរងគ្រោះ​ជា​ភេទទី៣ ជា​បុរសស្រឡាញ់បុរស មូលហេតុដែល​ជន​រងគ្រោះគិតខ្លី ហើយ​សម្រេចចិត្តលោតទឹក​បញ្ចប់ជីវិតបែបនេះ គឺដោយសារ​មានវិបត្តិ​ស្នេហា​ ​ត្រូវ​សង្សារបោកប្រាស់​យកអស់ប្រមាណជា​១ម៉ឺនដុល្លារ ​ហើយ​កន្លងមកជនរងគ្រោះ​ក៏បានព្យាយាមលេបថ្នាំ ប៉ងបញ្ចប់​ជីវិត​ចំនួន​៣ដងផងដែរ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវ​ក្រុមគ្រួសារ​ដឹកយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ